នាថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ មណ្ឌលកុមារកំព្រាផ្ទះនៃសុភមង្គលត្រូវបានសម្ពោធ
ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯ.ឧ ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា , តំណាងដ៏ខ្ពង់ខ្ពស់ឯ.ឧ ចាយ បូរីន, រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។
ថ្លែងក្នុងមតិស្វាគមន៍ និងជម្រាបជូននូវអំពីរបាយការណ៍នៃការសាងសង់ ឯ.ឧ បណ្ឌិត ហូសេន មហាម៉ាត់ ហ្វារីត, ទីប្រឹក្សាក្រសួងធម្មការ និងសាសនា , ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យា និងជាប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជា បានប្រសាសន៍ជម្រាបជូនអំពីប្រវត្តិ វឌ្ឍនភាព និងសមិទ្ធផលជាច្រើនក្នុងរយ:ពេល២០ឆ្នាំមកនេះ
ដែលអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជាសម្រេចបានក្នុងការចូលរួមអភិវឌ្ឍសហគមន៍ និងសង្គមជាតិ។ សមិទ្ធផលទាំងនេះ អាចរីកចំរើនទៅបាន ដោយសារ
កត្តាដ៏ធំមួយ នោះគឺកត្តាសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់សម្តេចតេជោ, អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដឹកនាំប្រកដោយភាពស្វាហាប់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលកុមារកំព្រានេះ ឯ.ឧ បានប្រសាសន៍បន្តថា គម្រោងឧបត្ថម្ភកុមារកំព្រាជាគម្រោងមួយដែលអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជាយកចិត្តជាខ្លាំងទោះក្នុងកាល:ទេស: ណាដោយ ព្រោះថា ការចិញ្ចឹម និងការថែរក្សាកុមារកំព្រាជាទង្វើដ៏សប្បុរស និងសាសនាឥស្លាមជម្រុញលើកទឹកចិត្តឱ្យអនុវត្ត ដូចជាប្រសាសន៍របស់ព្យាការីមហាំម៉ាត់ ដែលបានលើកឡើងអំពីគុណតម្លៃនៃការល្អធ្វើចំពោះកុមារកំព្រា។
ជាមួយគ្នាផងដែរ ក្នុងនាមតំណាងម្ចាស់ជំនួយលោក ហូសេន រ៉ូមី, ប្រធានអង្គការNouvelle Optique ពីប្រទេសបារាំង បានមានប្រសាសន៍ថា លោកពិតជាមានកិត្តិយសយ៉ាងជ្រាលជ្រៅ
ក្នុងការឧបត្ថម្ភគាំទ្រដល់ការសាងសង់មជ្ឈមណ្ឌលកុមារកំព្រា”ផ្ទះនៃសុភមង្គល” នេះ និងសង្ឃឹមថា មណ្ឌលនេះនឹងក្លាយជាផ្ទះដ៏កក់ក្តៅ ពោពេញដោយក្តីស្រលាញ់ជាកន្លែងដែលកុមារនឹងធំធាត់ បានរៀនសូត្រ និងកសាងអនាគតរបស់ពួកគេ។ លោកបានមានប្រសាសន៍បន្តទៀតថា:
អង្គការ Nouvelle Optique បានធ្វើការជិតម្ភៃឆ្នាំមកហើយនៅក្នុងប្រទេសជាង20 ដោយបានអនុវត្តគម្រោងមនុស្សធម៌រាប់ពាន់ -ឧបត្ថម្ភគាំទ្រលើការអប់រំ សាងសង់វិហារឥស្លាម សាលារៀន, ការផ្តល់ជំនួយជាស្បៀងអាហារ ដល់ជនរងគ្រោះ ឆ្លើយតបទៅនឹងគ្រោះអាសន្ននានាដូចជាទឹកជំនន់ និងគ្រោះអគ្គីភ័យជាដើម។ លោកសុំទូអាបួងសួងឱ្យមជ្ឈមណ្ឌលនេះក្លាយជាកន្លែងនៃក្តីសង្ឃឹម ផ្តល់ការបង្ហាត់បង្ហាញ និងការផ្លាស់ប្តូរជីវិតសម្រាប់កុមារកំព្រា។
ថ្លែងក្នុងកម្មវិធីឯ.ឧ ឡា ឡៃ, រដ្ឋលេខាធិការក្រសួងធម្មតា និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯ.ឧ ចាយ បូរីន, រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា
បានមានប្រសាសន៍វាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិ
ជាច្រើនឆ្នាំកន្លងមកក្រោមដំបូលសន្តិភាពនៃការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រីនព្រះរាជាណាចក្រកម្ពុជា ជាពិសេសជាក់ស្តែង ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវមណ្ឌលកុមារកំព្រាផ្ទះនៃសុភមង្គលនេះ។ ក្នុងឲកាសដ៏មានតម្លៃនេះ ឯ.ឧ បានប្រសាសន៍លើកទឹកចិត្ត និងជម្រុញគ្នាឱ្យបង្កើនការធ្វើទង្វើសប្បុរសធម៌ និងជាពិសេសការយកចិត្តទុកដាក់ ចិញ្ចឹមថែរក្សាកុមារកំព្រា ព្រោះវាជាទង្វើដ៏មានតម្លៃបំផុតនៅក្នុងសង្គម។
គូសបញ្ជាក់ថា មណ្ឌលកុមារកំព្រាផ្ទះនៃសុភមង្គលនេះ មានទីតាំងស្ថិតនៅភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានឧបត្ថម្ភសាងសង់ដោយអង្គការNovelle Optique ក្នុងទឹកប្រាក់សរុបលើការសាងសង់ចំនួនប្រមាណ២៦
មុឺនដុល្លារអាមេរិច។
លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)
ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…
គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)
ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…
យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)