ព័ត៌មានជាតិ

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍​ ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសអីរ៉ុងដែលមានប្រជាជន ប្រមាណ៩២លាននាក់ ជាប់លំដាប់ទី២ ក្នុងតំបន់មជ្ឈិមបូព៌ា និងទី១៧ ក្នុងពិភពលោក

Spread the love
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍​ ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសអីរ៉ុងដែលមានប្រជាជន ប្រមាណ៩២លាននាក់ ជាប់លំដាប់ទី២ ក្នុងតំបន់មជ្ឈិមបូព៌ា និងទី១៧ ក្នុងពិភពលោក

ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិ លើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Seyed Reza Salehi Amiri រដ្ឋមន្រ្តីក្រសួងបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ និងសិប្បកម្ម
នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលជាប្រទេសដ៏ធំ និងមានសេដ្ឋកិច្ចនំាមុខដ៏សំខាន់មួយក្នុងតំបន់មជ្ឈិមបូព៌ា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-អ៊ីរ៉ង់ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែត្រូវបានពង្រឹង និងពង្រីកជាលំដាប់។ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រទេសកម្ពុជា អាចធ្វើពិពិធកម្មទីផ្សារទៅកាន់តំបន់មជ្ឈិមបូព៌ា ពង្រីកទេសចរណ៍ម៉ូស្លីម (Muslim Friendly) និងការបង្កើតផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម និងទេសចរណ៍បែបបេតិកភណ្ឌសំដៅទាក់ទងភ្ញៀវទេសចរអីរ៉ុងដែលមានចំនួនច្រើនជាង៥ដង មកទស្សនាប្រទេសកម្ពុជា និងកាលានុវត្តភាពវិនិយោគ ជាពិសេសក្នុងវិស័យទេសចរណ៍ ជាមួយនឹងភាពងាយស្រួលក្នុងការធ្វើដំណើរផ្លូវអាកាស តាមរយៈជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Etihad រវាងទីក្រុងអាប៊ូដាប៊ីនៃប្រទេសអេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែលបានដំណើរការកាលពីដើមខែតុលាកន្លងទៅនេះ។
ប្រភព៖ក្រសួងទេសចរណ៍
camm

Recent Posts

U.S.-Based Zakat Foundation Continues Supporting Muslim Communities in Cambodia During Ramadan 2026

Phnom Penh: During the holy month of Ramadan 2026, a U.S.-based Zakat Foundation has continued…

15 hours ago

អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក បន្តគាំទ្រសហគមន៍មូស្លិមកម្ពុជា ក្នុងខែរ៉ាម៉ាឌន ឆ្នាំ២០២៦

ភ្នំពេញ៖ក្នុងឱកាសខែបរិសុទ្ធរ៉ាម៉ាឌន ឆ្នាំ២០២៦ អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក បានបន្ត ផ្តល់ការគាំទ្រហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋមូស្លិមនៅកម្ពុជា តាមរយៈគម្រោងផ្តល់អាហារ ស្រាយបួស (more…)

15 hours ago

អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់

នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ…

3 weeks ago

កញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន របស់មជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌(KSRelief)ដែលផ្តល់មកសហគមន៍ខ្មែរឥស្លាមត្រូវបានរៀបចំចែកជូន ដល់សាសនិកឥស្លាម ជាបន្តបន្ទាប់ ខណៈដែលខែរ៉ាម៉ាឌនជិតមកដល

នៅរសៀលថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតី និងលោក អះម៉ាត់យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១ នៃគណៈដឹកនាំជាន់ (more…)

1 month ago

សាសនិកឥស្លាមកម្ពុជាជិត១ម៉ឺននាក់ ចូលរួមពិធីជួបជុំដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក

ពិធីអ៊ិជទីម៉ាក ជួបជុំសាសនិកឥស្លាមដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក ស្ថិតនៅវិហារឥស្លាម ភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋសាសនិកឥស្លាមចូលរួមចំនួន ៩,៤២៩នាក់ មកពីទូទាំង ២៥រាជធានី ខេត្ត ក្រុង និងសាសនិកឥស្លាមបរទេស ចំនួន៤៨នាក់…

1 month ago

កិច្ចភាក្សាការងាររវាងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និង គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៦រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា…

1 month ago