ព័ត៌មានអន្តរជាតិ

ព្រះចៅស៊ូលតង់រដ្ឋ Johor ត្រូវបានជ្រើសរើសជា ព្រះមហាក្សត្រថ្មីនៃប្រទេសម៉ាឡេស៊ី

Spread the love

(គូឡាឡាំពួ)៖ នៅថ្ងៃសុក្រនេះ ថ្នាក់ដឹកនាំត្រកូលរាជវង្សនៅម៉ាឡេស៉ី បានបោះឆ្នោតជ្រើសរើស ព្រះចៅស៊ូលតង់ Sultan Ibrahim Sultan Iskandar នៃរដ្ឋ Johor ធ្វើជា​ព្រះមហាក្សត្រថ្មីរបស់ប្រទេសអាស៊ានមួយនេះ សម្រាប់រយៈពេល៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។

ការជ្រើសរើសខាងលើធ្វើឡើង អំលុងកិច្ចប្រជុំរវាងព្រះចៅស៊ូលតង់នៃរដ្ឋទាំង៩របស់ម៉ាឡេស៉ី។ ស៊ូលតង់ Ibrahim នឹងឡើងគ្រងរាជ្យបន្តពី​ព្រះមហាក្សត្រម៉ាឡេស៉ីបច្ចុប្បន្ន គឺស៊ូលតង់ Al-Sultan Abdullah ដែលនឹងត្រូវផុតអាណត្តិនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ ស៊ូលតង់ Abdullah គឺជាព្រះមហាក្សត្រទី១៦ នៃប្រទេសម៉ាឡេស៉ី ហើយទ្រង់បានឡើងគ្រងរាជ្យកាលពីឆ្នាំ២០១៩ ក្នុងព្រះជន្ម៥៩ព្រះវស្សា។

នីតិវីធីជ្រើសរើសព្រះមហាក្សត្រម៉ាឡេស៉ី ឈរលើប្រព័ន្ធផ្លាស់ប្តូរវេនគ្នា រវាងស៊ូលតង់ទាំង៩អង្គ ខណៈលំដាប់លំដោយ នៃវេនដែលត្រូវផ្លាស់ប្តូរ គឺរដ្ឋ Negeri Sembilan, Selangor, Perlis, Terengganu, Kedah, Kelantan, Pahang, Johor និងបន្ទាប់មក Perak។ រីឯរដ្ឋ៤ទៀតរបស់ម៉ាឡេស៉ី រួមមាន Melaka, Penang, Sabah និង Sarawak គឺមិនមានស៊ូលតង់គ្រប់គ្រងទេ។ ទោះបី វាជាប្រព័ន្ធផ្លាស់ប្តូរវេនគ្នាតាមលំដាប់ក៏ដោយ ព្រះមហាក្សត្រម៉ាឡេស៉ីមួយអង្គៗ នៅតែត្រូវឆ្លងកាត់ការបោះឆ្នោតជ្រើសរើស។ ដើម្បីត្រូវ​បានជ្រើសរើសព្រះមហាក្សត្រ ព្រះនាមរបស់ស៊ូលតង់ដែលដល់វេន ត្រូវការសំឡេងគាំទ្រភាគច្រើន គឺយ៉ាងហោច៥សំឡេង ក្នុងចំណោម៩សំឡេង។

គួរបញ្ជាក់ថា ម៉ាឡេស៉ីគឺជាប្រទេសប្រជាធិបតេយ្យអាស្រ័យសភា ដោយមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។ រដ្ឋធម្មនុញ្ញសហព័ន្ធម៉ាឡេស៉ី បានផ្តល់ឱ្យព្រះមហាក្សត្រ នូវអំណាចមួយចំនួន ដូចជាការអនុញ្ញាតឱ្យទ្រង់តែងតាំងនាយករដ្ឋមន្រ្តី បើទ្រង់ជឿជាក់ថា អ្នកនយោបាយរូបនោះ អាចក្តោបក្តាប់សំឡេង​ភាគច្រើនក្នុងសភា។ អំណាចនោះ មិនធ្លាប់ត្រូវបានប្រើប្រាស់ឡើយ រហូតទាល់តែក្នុងឆ្នាំ២០២០ អំលុងពេលដែលម៉ាឡេស៉ីចាប់ផ្តើម ធ្លាក់ក្នុងវិបត្តិអស្ថិរភាព​នយោបាយ ដ្បិតជាទូទៅនាយករដ្ឋមន្រ្តី ត្រូវបានជ្រើសរើស តាមរយៈការបោះឆ្នោតសកល។ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី៣រូបចុងក្រោយ គឺត្រូវ​បានជ្រើសរើសដោយព្រះមហាក្សត្របច្ចុប្បន្ន។ ទន្នឹមគ្នា ព្រះមហាក្សត្រម៉ាឡេស៉ី ក៏មានសិទ្ធិផ្តល់ការព្រះរាជទានលើកលែងទោស ដល់អ្នកទោសផងដែរ៕

FILE PHOTO: A view of the National Palace in Kuala Lumpur, Malaysia August 16, 2021. REUTERS/Lim Huey Teng/File Photo

camm

Recent Posts

អ៊ីលហាន អូម៉ា ឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលទី៥ រដ្ឋមីនីសូតា សហរដ្ឋអាមេរិក

លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)

1 week ago

ស្ត្រីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងករណីឃាតកម្មដោយប្តីនៅខេត្តតាកែវ ខណៈនេះប្តីត្រូវបានឃាត់ខ្លួនហើយ

ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…

2 weeks ago

គណបក្សលីគូដរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងថា កាតា និងតួកគី ផ្តល់ហិរញ្ញប្បទានដល់គណបក្សអារ៉ាប់ ក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល

គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)

2 weeks ago

ជនជាតិចាមមូស្លីមនៅខេត្តអានយ៉ាង ប្រទេសវៀតណាម សម្តែងប្រារព្ធពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រីនៅភូមិវប្បធម៌និងទេសចរណ៍ជាតិ

ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)

2 weeks ago

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…

2 weeks ago

សោកនាដកម្មនៅប៉ាគីស្ថាន៖ សិស្សយ៉ាងតិច ២៧នាក់ និងគ្រូម្នាក់ស្លាប់ បន្ទាប់ពីដំបូលសាលារៀនបាក់សង្កត់

យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)

4 weeks ago