
ពិធីបិទការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់៧មករា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីអបអរថ្ងៃជ័យជំនះ៧មករា រដូវកាលទី២ ឆ្នាំ២០២៣

ពិធីបិទការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់៧មករា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីអបអរថ្ងៃជ័យជំនះ៧មករា រដូវកាលទី២ ឆ្នាំ២០២៣ ក្នុងស្រុកក្រូចឆ្មារ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភានិងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
ចំពោះការរៀបចំការប្រកួតនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភថវិកា០៥លានរៀល ព្រមទាំងសប្បុរសជននានា។

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៥ថ្ងៃ ដែលមានក្រុមបាល់ទាត់ចូលរួមប្រកួតចំនួន១៦ក្រុម ជាលទ្ធផល
*ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម ស.ស.យ.ក.ស្រុកតំបែរ ក្នុងខេត្តត្បូងឃ្មុំ ដែលទទួលបានពានរង្វាន់១ មេដាយមាសចំនួន២៣គ្រឿង និងប្រាក់រង្វាន់ចំនួន៨លានរៀល
*ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម គោព្រៃជយោ ក្នុងខេត្តកំពង់ចាម ទទួលបានមេដាយប្រាក់ចំនួន២៣គ្រឿង និងប្រាក់រង្វាន់ចំនួន៦លាន
*លេខ៣បានទៅលើក្រុមមហាហង្សលើទាលភ្លោះ ក្នុងខេត្តក្រចេះ ទទួលប្រាក់រង្វាន់ចំនួន៤លានរៀល
និងលេខ៤ក្រុមអធិរាជតេជោសែនជំនីក ក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំនេះតែម្តង ទទួលបានប្រាក់រង្វាន់ចំនួន២លានរៀលផងដែរ៕







