ព័ត៌មានអន្តរជាតិ

ពលរដ្ឋប៉ាឡេស្ទីន ៧០នាក់ត្រូវបានសម្លាប់ និងជាង២០០នាក់រងរបួសនៅហ្គាហ្សា ក្នុងការវាយប្រហារជាថ្មីនៅទីក្រុង Khan Younis ពីសំណាក់អ៊ីស្រាអែល

Spread the love

ក្រុមគ្រូពេទ្យនៅតំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃចន្ទ ដែលដកស្រង់ផ្សាយដោយសារព័ត៌មាន Al Jazeera ថា មនុស្ស៧០នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់របួស ក្នុងការវាយប្រហារពីសំណាក់អ៊ីស្រាអែល នៅទីក្រុង Khan Yunis។ ប្រជាជនប៉ាឡេស្ទីនទាំងនោះត្រូវបានសម្លាប់ដោយសាររថក្រោះបើកការបាញ់ប្រហារនៅក្នុងតំបន់ បានី ស៊ូហៃឡា (Bani Suhaila) និងផ្នែកផ្សេងទៀតដែលនៅភាគខាងកើតនៃទីក្រុង ខាន់យូនីស និងការទម្លាក់គ្រាប់បែកពីលើអាកាស។

ការវាយប្រហាររបស់អ៊ីស្រាអែល បន្ទាប់ពីបទបញ្ជាជម្លៀសភ្លាមៗអោយពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ ដែលខ្លួនបាននិយាយថា វាត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារជាថ្មីដោយពួកសកម្មប្រយុទ្ធ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលបាននិយាយថា ការបញ្ជាជម្លៀសនៅតំបន់ ខាន់យូនីស ភាគខាងកើតនេះ ដោយសារតែមានព័ត៌មានស៊ើបការណ៍ដែលបង្ហាញថា ក្រុមសកម្មប្រយុទ្ធកំពុងបាញ់រ៉ូកែតចេញពីតំបន់ទាំងនោះ ហើយក្រុមហាម៉ាស កំពុងព្យាយាមប្រមូលផ្តុំឡើងវិញ។
គួរជម្រាបថា Khan Yunis ត្រូវបានវាយប្រហារយ៉ាងខ្លាំងក្លារួចហើយកាលពីដើមឆ្នាំនេះ។ ការប្រយុទ្ធគ្នាឥតឈប់ឈរបានធ្វើឱ្យតំបន់ហ្គាហ្សាធ្លាក់ចូលទៅក្នុងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ដែលអង្គការសុខភាពពិភពលោកបាននិយាយថា ដូចជាឋាននរក។ យុទ្ធនាការយោធាសងសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បន្ទាប់ពីហេតុការណ៍ថ្ងៃទី៧ ខែតុលា បានសម្លាប់ជនជាតិប៉ាឡេស្ទីនរហូតដល់ជាង ៣៩,០០០នាក់ ដែលក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ៕
camm

Recent Posts

អ៊ីលហាន អូម៉ា ឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលទី៥ រដ្ឋមីនីសូតា សហរដ្ឋអាមេរិក

លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)

1 week ago

ស្ត្រីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងករណីឃាតកម្មដោយប្តីនៅខេត្តតាកែវ ខណៈនេះប្តីត្រូវបានឃាត់ខ្លួនហើយ

ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…

2 weeks ago

គណបក្សលីគូដរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងថា កាតា និងតួកគី ផ្តល់ហិរញ្ញប្បទានដល់គណបក្សអារ៉ាប់ ក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល

គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)

2 weeks ago

ជនជាតិចាមមូស្លីមនៅខេត្តអានយ៉ាង ប្រទេសវៀតណាម សម្តែងប្រារព្ធពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រីនៅភូមិវប្បធម៌និងទេសចរណ៍ជាតិ

ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)

2 weeks ago

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…

2 weeks ago

សោកនាដកម្មនៅប៉ាគីស្ថាន៖ សិស្សយ៉ាងតិច ២៧នាក់ និងគ្រូម្នាក់ស្លាប់ បន្ទាប់ពីដំបូលសាលារៀនបាក់សង្កត់

យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)

4 weeks ago