
A Palestinian woman gestures as others flee the eastern part of Khan Younis after they were ordered by Israeli army to evacuate their neighborhoods, amid Israel-Hamas conflict, in Khan Younis in the southern Gaza Strip July 22, 2024. REUTERS/Hatem Khaled
ពលរដ្ឋប៉ាឡេស្ទីន ៧០នាក់ត្រូវបានសម្លាប់ និងជាង២០០នាក់រងរបួសនៅហ្គាហ្សា ក្នុងការវាយប្រហារជាថ្មីនៅទីក្រុង Khan Younis ពីសំណាក់អ៊ីស្រាអែល

ក្រុមគ្រូពេទ្យនៅតំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃចន្ទ ដែលដកស្រង់ផ្សាយដោយសារព័ត៌មាន Al Jazeera ថា មនុស្ស៧០នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់របួស ក្នុងការវាយប្រហារពីសំណាក់អ៊ីស្រាអែល នៅទីក្រុង Khan Yunis។ ប្រជាជនប៉ាឡេស្ទីនទាំងនោះត្រូវបានសម្លាប់ដោយសាររថក្រោះបើកការបាញ់ប្រហារនៅក្នុងតំបន់ បានី ស៊ូហៃឡា (Bani Suhaila) និងផ្នែកផ្សេងទៀតដែលនៅភាគខាងកើតនៃទីក្រុង ខាន់យូនីស និងការទម្លាក់គ្រាប់បែកពីលើអាកាស។





