
ផ្ទុះការចាប់អារម្មណ៍! អ្នកគាំទ្ររបស់ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង លើកទង់ជាតិប៉ាឡេស្ទីនបង្ហាញពីសាមគ្គីភាព អំឡុងពេលក្រុមទាំងពីជួបគ្នាក្នុងការប្រកួតជម្រុះនៃពានរង្វាន់ World Cup

អ្នកគាំទ្រក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានគ្រវីទង់ជាតិប៉ាឡេស្ទីន អំឡុងពេលក្រុមទាំងពីជួបគ្នាក្នុងការប្រកួតជម្រុះនៃពានរង្វាន់ World Cup ជាមួយប៉ាឡេស្ទីន ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃព្រ.ហ ទី៥ ខែកញ្ញា កន្លងទៅ ដែលជាកាយវិកាបង្ហាញពីសាមគ្គីភាពជាមួយនឹងប្រជាជនប៉ាឡេស្ទីន។ នេះបើតាមការផ្សាយដោយកាសែត The Siasat daily ។
ប្រជាជនប៉ាឡេស្ទីនបានរងទុក្ខវេទនាក្រោមការឈ្លានពានដ៏ប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សាពីសំណាក់អ៊ីស្រាអែល បន្ទាប់ពីហេតុការណ៍ថ្ងៃទី៧ ខែតុលាមក។
នៅក្នុងវីដេអូមួយដែលកំពុងផ្ទុះការចាប់អារម្មណ៍លើបណ្តាញសង្គម អ្នកគាំទ្ររបស់ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង ត្រូវបានគេឃើញកាន់ទង់ជាតិប៉ាឡេស្ទីនដ៏ធំ និងផ្លុំស្គរដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេជាមួយនឹងប្រជាជនប៉ាឡេស្ទីន។
ទោះបីយ៉ាងណា ការប្រកួតរវាងក្រុមទាំងពីរបានត្រឹមលទ្ធផលស្មើ (0-0) ដោយគ្មានគ្រាប់បាល់នោះឡើយ។ នេះជាការប្រកួតបើកឆាកក្នុងពូល C វគ្គជម្រុះនៅអាស៊ី នៃពានរង្វាន់ FIFA World Cup៕


