ប្រទេសប្រេស៊ីលបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ីស្រាអែល បន្ទាប់ពីអ៊ីស្រាអែលនិយាយថា ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva មិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសនេះ ជុំវិញការអធិប្បាយរបស់លោក ដែលបានប្រៀបធៀបយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា ទៅនឹងការសម្លាប់រង្គាល។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
ជម្លោះការទូតរវាងប្រទេសទាំងពីរបានកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី Lula កាលពីថ្ងៃអាទិត្យ អំឡុងពេលកិច្ចប្រជុំកំពូលសហភាពអាហ្វ្រិក នៅទីក្រុង Addis Ababa បាននិយាយថា “អ្វីដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សាស្ទ្រីបជាមួយប្រជាជនប៉ាឡេស្ទីន មិនខុសពីអ្វីដែលធ្លាប់បានកើតឡើងជាប្រវត្តិសាស្ត្រផ្សេងទៀតនោះទេ។ តាមពិតទៅ វាបានកើតឡើងក្នុងអំឡុងសង្គ្រាមលោកលើកទី២ នៅពេលដែលហ៊ីត្លែរសម្រេចចិត្តសម្លាប់ជនជាតិជ្វីហ្វចំនួនប្រាំមួយលាននាក់”។
ភ្លាមៗបន្ទាប់ពីការលើកឡើងរបស់លោក Lula នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានពណ៌នាការអត្ថាធិប្បាយនេះ ថាជារឿងគួរអោយអាម៉ាស់ និងធ្ងន់ធ្ងរជាទីបំផុត។
ជាមួយគ្នានេះ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានឆ្លើយតបតាមរយៈឯកអគ្គរដ្ឋទូតប្រេស៊ីលថា លោក Lula មិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសនេះទេ រហូតដល់គាត់ដកពាក្យសម្តីរបស់គាត់វិញ។
ដោយឡែក ក្រសួងការបរទេសប្រេស៊ីល បាននិយាយថា ខ្លួននឹងកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសប្រេស៊ីល សម្រាប់កិច្ចប្រជុំនៅទីក្រុង Rio de Janeiro ជាកន្លែងដែលអ្នកការទូតកំពូលរបស់ប្រទេសប្រេស៊ីលកំពុងចូលរួមកិច្ចប្រជុំ G20។
គួរជម្រាបថា សង្រ្គាមនៅតំបន់ហ្គាហ្សាបានចាប់ផ្តើមនៅពេលដែលក្រុមហាម៉ាស់ វាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជិត 1,200 នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់ចំណាប់ខ្មាំង ២៥៣នាក់។
ប៉ុន្តែទោះបីយ៉ាងណា យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ការវាយលុករបស់អ៊ីស្រាអែលតាមអាកាស និងផ្លូវគោកចាប់តាំងពីពេលនោះមក បានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សាជាច្រើន ដោយបានសម្លាប់មនុស្សជាង 29,000 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ និងបង្ខំឱ្យប្រជាជនជិត ២ លាននាក់ចេញពីលំនៅដ្ឋានរបស់ពួកគេ៕
ពិធីអ៊ិជទីម៉ាក ជួបជុំសាសនិកឥស្លាមដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក ស្ថិតនៅវិហារឥស្លាម ភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋសាសនិកឥស្លាមចូលរួមចំនួន ៩,៤២៩នាក់ មកពីទូទាំង ២៥រាជធានី ខេត្ត ក្រុង និងសាសនិកឥស្លាមបរទេស ចំនួន៤៨នាក់…
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៦រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា…
ត្បូងឃ្មុំ៖ ឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ រួមជាមួយសហការី បានចុះជួបសំណេះសំណាល និងនាំយក កញ្ចប់អាហារស្រាយបួស ចែកជូនដល់ ហាកឹមម៉ាស្ជិតទាំង ២៥វិហារ ក្នុងស្រុកក្រូចឆ្មារ ក្នុងឱកាសអបអរសាទរ ខែរ៉ាម៉ាឌន…
តបតាមការអញ្ជើញរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាឱកាសដែលឯកឧត្តមបានចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត កាលពីថ្ងៃទី១០…
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត…
នៅរសៀលថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាកាន និងក្រុមការហារបានអញ្ជើញសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាជាសាសនិកខ្មែរឥស្លាម និងចែកកញ្ចប់អាហារសម្រាប់ខែបួសរ៉ម៉ាឌនមកពី៥ ឃុំរួមមាន រំលេច បឹងខ្នារ ត្រពាំងជង បឹងបត់កណ្តោល និងស្នាមព្រះ…