• December 19, 2024
 ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បង្ហាញឆន្ទៈក្នុងការស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេសជិតខាងស៊ីរី ក្រោយកាត់ផ្តាច់អស់ជាង១២ឆ្នាំ

Turkey’s Prime Minister Tayyip Erdogan (R) talks with Syria’s President Bashar al-Assad during their meeting in Istanbul June 7, 2010. REUTERS/Osman Orsal (TURKEY – Tags: POLITICS)

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បង្ហាញឆន្ទៈក្នុងការស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេសជិតខាងស៊ីរី ក្រោយកាត់ផ្តាច់អស់ជាង១២ឆ្នាំ

Spread the love
Digiqole Ad

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានបង្ហាញឆន្ទៈក្នុងការស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេសស៊ីរី ដែលជាប្រទេសជិតខាង ក្រោយទំនាក់ទំនងត្រូវបានកាត់ផ្តាច់អស់រយៈពេលជាង ១២ឆ្នាថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ នៅជើងហោះហើរពីទីក្រុងប៊ែរឡាំង ដែលគាត់បានទៅមើលប្រទេសតួកគី ប្រកួតជាមួយនឹងប្រទេសហូឡង់ ក្នុងវគ្គ Quarter Final (1/4) នៃការប្រកួតបាល់ទាត់ជើងឯកអឺរ៉ុប លោកប្រធានាធិបតី Erdogan បាននិយាយថា “កាលពីម្សិលមិញ យើងមិនមែនជាសត្រូវជាមួយស៊ីរីទេ។ យើងបានជួបជាមួយលោក Assad ជាក្រុមគ្រួសារមួយ”។ លោកបានបន្ថែមថា “យើងនិយាយពីការសម្រុះសម្រួលនៅគ្រប់ទីកន្លែង ហេតុអ្វីមិនទាក់ទងជាមួយអ្នកនៅព្រំដែនយើង?”។

គួរជម្រាបថា អស់រយៈពេលជាង ១២ឆ្នាំមកហើយ ដែលទំនាក់ទំនងការទូតរវាងទីក្រុងអង់ការ៉ា និងក្រុងដាម៉ាសត្រូវបានកាត់ផ្តាច់ នៅពេលដែលការតវ៉ាបានប្រែក្លាយទៅជាសង្រ្គាមស៊ីវិលនៅក្នុងប្រទេសស៊ីរី។ កាលពីសប្តាហ៍មុន អ្នកទាំងពីរបានបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេក្នុងការបញ្ចប់ភាពតានតឹង និងធ្វើឱ្យទំនាក់ទំនងការទូតមានលក្ខណៈធម្មតាវិញ៕
Turkey’s Prime Minister Tayyip Erdogan (R) talks with Syria’s President Bashar al-Assad during their meeting in Istanbul June 7, 2010. REUTERS/Osman Orsal (TURKEY – Tags: POLITICS)
Digiqole Ad

Related post