• September 16, 2024
 ប្រធានាធិបតីតួកគី និងនាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌី បានពិភាក្សាគ្នាតាមទូរស័ព្ទអំពី “អំពើប្រល័យពូជសាសន៍” របស់អ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងទឹកដីប៉ាឡេស្ទីន

ប្រធានាធិបតីតួកគី និងនាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌី បានពិភាក្សាគ្នាតាមទូរស័ព្ទអំពី “អំពើប្រល័យពូជសាសន៍” របស់អ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងទឹកដីប៉ាឡេស្ទីន

Spread the love
Digiqole Ad
ប្រធានាធិបតីតួកគី Recep Tayyip Erdogan និងនាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត Mohammed bin Salman កាលពីថ្ងៃអាទិត្យបានពិភាក្សាគ្នាតាមទូរស័ព្ទអំពី “អំពើប្រល័យពូជសាសន៍” របស់អ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងទឹកដីប៉ាឡេស្ទីន ក៏ដូចជាបញ្ហាសកល និងតំបន់ផ្សេងទៀតនៅក្នុងការហៅទូរស័ព្ទមួយ។

នាយកដ្ឋានទំនាក់ទំនងរបស់ប្រទេសតួកគីបាននិយាយនៅលើបណ្តាញសង្គម X ថា “ប្រធានាធិបតី Erdoganបានលើកឡើងពីសារៈសំខាន់នៃសហគមន៍អន្តរជាតិដែលបង្កើនសម្ពាធលើអ៊ីស្រាអែលក្នុងការប្រឈមមុខនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តដោយអ៊ីស្រាអែលនៅលើទឹកដីប៉ាឡេស្ទីន ជាពិសេសតំបន់ហ្គាហ្សា” ។
ក្នុងអំឡុងពេលពិភាក្សាជាមួយព្រះអង្គម្ចាស់មូហាំម៉ាត់សាល់ម៉ាន លោក អារដូហ្គាន់បានសង្កត់ធ្ងន់លើតម្រូវការដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល និងការរំលោភសិទ្ធិមនុស្សក៏ដូចជាការធានាបាននូវបទឈប់បាញ់ដ៏យូរអង្វែងមួយ លោកក៏បានគូសបញ្ជាក់ផងដែរពីសារៈសំខាន់នៃ “សកម្មភាពរួមគ្នារបស់បណ្តាប្រទេសឥស្លាមទាក់ទងនឹងបញ្ហានេះ” ។
រូបភាព៖ ឯកសារ
Digiqole Ad

Related post