• December 15, 2025
 ប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា ចាត់ទុកសកម្មភាពឈ្លានពានដ៏ឃោរឃៅ និងព្រៃផ្សៃរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា គឺជាទង្វើយង់ឃ្នង ព្រៃផ្សៃ និងអមនុស្សធម៌

ប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា ចាត់ទុកសកម្មភាពឈ្លានពានដ៏ឃោរឃៅ និងព្រៃផ្សៃរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា គឺជាទង្វើយង់ឃ្នង ព្រៃផ្សៃ និងអមនុស្សធម៌

Spread the love
Digiqole Ad
ថ្លែងក្នុងពិធីជួបជុំអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមុស្លីមកម្ពុជា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន
អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពាន របស់យោធាថៃមកលើដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា និងបានចាត់ទុកសកម្មភាពឈ្លានពានដ៏ឃោរឃៅ និងព្រៃផ្សៃរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា គឺជាទង្វើយង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ អសីលធម៌ គ្មានសច្ចធម៌ និងគ្មានច្បាប់ទម្លាប់។ ឯកឧត្តម សុះ មុះសិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវរាល់វិធានការណ៍ និងគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមច្បាប់ និងគោលការណ៍អន្តរជាតិជាធរមាន ស្របតាមអភិក្រម «ស្ងាត់តែមិនស្ងៀម» របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ឯកឧត្តម បានឱ្យដឹងថា ផ្អែកតាមស្ថិតិរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បង្ហាញថា ប្រជាជនខ្មែរឥស្លាម បច្ចុប្បន្នមានកំណើនឡើង ហើយស្ថិតិចំនួនប្រជាជនដែលបានចុះបញ្ជីថាមានមុខរបរសំខាន់ក្នុងវិស័យសុខាភិបាល តាមការចាត់ថ្នាក់មុខរបរអន្តរជាតិ ក៏បានបង្ហាញថា សរុបអ្នកជំនាញសុខាភិបាល (កម្រិតខ្ពស់) ដូចជា គ្រូពេទ្យ អ្នកជំនាញផ្នែកគិលានុបដ្ឋាក ឆ្មប អ្នកជំនាញឱសថបុរាណ និងបំពេញ បន្ថែម អ្នកជំនាញផ្នែកពេទ្យប៉ារ៉ា និងអ្នកជំនាញសុខាភិបាលដទៃទៀត មានជិត៥ម៉ឺន៣ពាន់នាក់។ ក្រៅពីនេះ មន្ត្រីជំនួយការផ្នែកសុខាភិបាល និងកម្មករថែទាំផ្ទាល់ខ្លួន ក្នុងសេវាសុខាភិបាល មានប្រមាណ២ពាន់នាក់។
សូមជម្រាបថា កម្មវិធីជួបជុំអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមុស្លីមកម្ពុជា ឆ្នាំ២០២៥ ត្រូវបានផ្តួចផ្តើមរៀបចំឡើងជាលើកទី១ ឆ្នាំ២០២៥ ក្នុងគោលបំណង ផ្តល់ឱកាសសម្រាប់អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលពង្រឹងសាមគ្គីភាព ផ្លាស់ប្តូរបទពិសោធ ការលើកកម្ពស់តួនាទី និងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យមុស្លីម ក្តាប់បាននូវវឌ្ឍនភាពការងារ បញ្ហាប្រឈម និងការឈ្វេងយល់បន្ថែមអំពីស្ថានភាពវិស័យសុខាភិបាលនៅក្នុងសហគមន៍ឥស្លាមកម្ពុជា និងរួមគ្នាគិតគូរអំពីផែនការជាយុទ្ធសាស្ត្រទៅអនាគត ក្នុងន័យរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាល និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានកាន់តែល្អប្រសើរឡើង៕

 
Digiqole Ad

Related post