
ប្រទេសលីបង់បញ្ជាក់ថាមនុស្សជាង១០០នាក់បានស្លាប់ក្នុងការវាយប្រហារថ្មីរបស់អ៊ីស្រាអែល

ប្រភពពីBTv News ឲ្យដឹងថាក្រសួងសុខាភិបាលប្រទេសលីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង១០០ នាក់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីយោធារបស់អ៊ីស្រាអែលបាននិយាយថា ខ្លួនបានបន្តការទម្លាក់គ្រាប់បែកលើគោលដៅរបស់ក្រុមហេសបូឡានៅទីនោះ ហើយបានវាយប្រហារប្រទេសយេម៉ែនផងដែរ។
ក្រសួងសុខាភិបាលក្នុងការកែសម្រួលចំនួនអ្នកស្លាប់ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យបានរុញឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១០៥ នាក់ និង ៣៥៩ នាក់របួស ។



