
ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចរាល់សម្រាប់ការទទួលភ្ញៀវទេសចរមូស្លីម (Muslim Friendly)

ទីក្រុងអ៊ីស្តាន់ប៊ុល៖ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Fazal Bahardeen នាយកប្រតិបត្តិក្រុមហ៊ុន Crescent Rating and HalalTrip និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្តោតលើការជួយជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដែលជាគោលដៅ Muslim Friendly សម្រាប់ពិភពលោក តាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ក្រុមហ៊ុន។ ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានបញ្ជាក់ពីការត្រៀមជាស្រេចក្នុងការសហការជាមួយក្រសួងទេសចរណ៍កម្ពុជាដើម្បីជួយជំរុញវិស័យទេសចរណ៍មូស្លីម (Muslim Friendly) តាមរយៈកិច្ចសហការផ្តល់ការបណ្តុះបណ្តាលលើបដិសណ្ឋាកិច្ច និងចំណេះដឹងផ្នែកឌីជីថលសម្រាប់បម្រើដល់វិស័យទេសចរណ៍។





