ព័ត៌មានជាតិ

ប្រជាពលរដ្ឋខ្មែរឥស្លាមដែលរងគ្រោះដោយដោយអគ្គិភ័យចំនួន ៣គ្រួសារនៅឃុំតាប៉ុនស្រុកសង្កែ ទទួលបាន អំណោយ មនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

Spread the love
បាត់ដំបង៖ អនុវត្តតាមអនុសាសន៍របស់ឯកឧត្តម​សុខ លូ អភិបាលខេត្តនិងជាប្រធានគណ :កម្មាធិការសាខាកាកបាត់ដំបង នៅរសៀលថ្ងៃទី១៦ខែមេសា ឆ្នាំ២០២៦ បានចាត់អោយ ឯកឧត្តម​ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានចុះសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាខេត្ត ទៅផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋជាខ្មែរឥស្លាមដែលរងគ្រោះដោយអគ្គិភ័យ (ភ្លើងឆេះផ្ទះ)ចំនួន ២ខ្នង(៣គ្រួសារ) កាលពីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី កន្លងទៅស្ថិតនៅភូមិបាសែត ឃុំតាប៉ុន ខេត្តបាត់ដំបង ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ផេង សិទ្ធី បាននាំមកនូវការផ្ដាំផ្ញើ សាកសួរសុខ ទុក្ខពី សំណាក់ឯកឧត្តម សុខ លូអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជាខេត្តបាត់ដំបងជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត ។ ឯកឧត្តមអនុប្រធានសាខា
បានបញ្ជាក់ថា៖ ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយ សង្គ្រោះបន្ទាន់មកចែកជូន ដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ម៉្យាងទៀតអំណោយដែលអនុសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម ផេង សិទ្ធី ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវ មានស្មារតីប្រុងប្រយ័ត្នចំពោះ ករណីគ្រោះអគ្គិភ័យ ពិសេសរដូវនេះគឺជារដូវរំហើយខ្យល់ស្ងួត ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។
ក្នុងនាមឯកឧត្តម សុខ លូ អនុប្រធានអចិន្រ្តៃយ៍សាខាបានលើកទឹកចិត្ត ដល់គ្រួសារងគ្រោះទាំង ដែលត្រូវបានភ្លើងឆាបឆេះផ្ទះសម្បែង មិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។
គួរឲ្យដឹងថា អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងផ្តល់ជូនគ្រួសាររងគ្រោះរួមមាន៖ អង្ករ ១០០គីឡូក្រាម , ទឹកត្រី ៤យួរ, ទឹកស៊ីអ៉ីវ ៤យួរ, ត្រីខ ៤យួរ, មី ២កេស, ទឹកសុទ្ធ៤កេសសំពត់តង១ ឃីត( មុង ភួយ ក្រមា សារុង)ចំនួន១ ថវិកាមួយចំនួនផងដែរ។
ប្រភព : កាកបាទក្រហមកម្ពុជា
camm

Recent Posts

អ៊ីលហាន អូម៉ា ឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលទី៥ រដ្ឋមីនីសូតា សហរដ្ឋអាមេរិក

លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)

4 days ago

ស្ត្រីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងករណីឃាតកម្មដោយប្តីនៅខេត្តតាកែវ ខណៈនេះប្តីត្រូវបានឃាត់ខ្លួនហើយ

ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…

1 week ago

គណបក្សលីគូដរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងថា កាតា និងតួកគី ផ្តល់ហិរញ្ញប្បទានដល់គណបក្សអារ៉ាប់ ក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល

គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)

1 week ago

ជនជាតិចាមមូស្លីមនៅខេត្តអានយ៉ាង ប្រទេសវៀតណាម សម្តែងប្រារព្ធពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រីនៅភូមិវប្បធម៌និងទេសចរណ៍ជាតិ

ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)

1 week ago

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…

1 week ago

សោកនាដកម្មនៅប៉ាគីស្ថាន៖ សិស្សយ៉ាងតិច ២៧នាក់ និងគ្រូម្នាក់ស្លាប់ បន្ទាប់ពីដំបូលសាលារៀនបាក់សង្កត់

យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)

3 weeks ago