• September 15, 2024
 ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា​ទទួលបានជំនួយមនុស្សធម៌ តាមរយៈការទម្លាក់ពី​យន្តហោះ​យោធារបស់​ប្រទេសហ្ស៊កដានី ខណៈសង្គ្រាមកំពុងបន្តរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស

ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា​ទទួលបានជំនួយមនុស្សធម៌ តាមរយៈការទម្លាក់ពី​យន្តហោះ​យោធារបស់​ប្រទេសហ្ស៊កដានី ខណៈសង្គ្រាមកំពុងបន្តរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស

Spread the love
Digiqole Ad

ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា​ទទួលបានជំនួយមនុស្សធម៌ តាមរយៈការទម្លាក់ពី​យន្តហោះ​យោធារបស់​ប្រទេសហ្ស៊កដានី។ នៅក្នុងសេចក្តី​ថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ កងកម្លាំងយោធាហ្ស៊កដានី បាននិយាយថា ការទម្លាក់​ជំនួយមនុស្សធម៌តាមយន្ត​ហោះដែលធ្វើឡើងនៅ​ក្នុង​តំបន់ដែលក្បួន​យន្តហោះមិនអាច​ទៅ​ដល់​នោះ ត្រូវបាន​បញ្ចប់ជា​មួយនឹងយន្តហោះប្រភេទ C130 ចំនួន​ពីរ​គ្រឿង ពីកងទ័ពអាកាស Royal Jordanian។ នេះបើតាមការផ្សាយដោយសារព័ត៌មានចិន Xinhua នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ថា ជំនួយមនុស្សធម៌ដែលត្រូវបានទម្លាក់ដើម្បី​ជួយដល់​ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា មានចំនួនសរុប ១១៩ហើយ និងចំនួន ២៦៦គ្រឿង បន្ថែមទៀតក្រោម​កិច្ច​សហ​ការ​ជាមួយនឹងប្រទេសដទៃ ចាប់តាំងពីសង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុមហាម៉ាសបានផ្ទុះឡើង។

កងទ័ពនៅបន្តផ្តល់ជំនួយមនុស្សធម៌ និងផ្នែកវេជ្ជសាស្រ្ត តាមរយៈក្បួនរថយន្តតាម​ដីគោកក្នុងកិច្ច​សហ​ប្រតិបត្តិការជាមួយអង្គការសប្បុរសធម៌ Jordan Hashemite ជាអង្គការមិនមែនរដ្ឋាភិបាល​ជាតិ​ពហុមុខងារ និងមិនស្វែងរកប្រាក់ចំណេញ។

គួរជម្រាបថា រហូតមកដល់ពេលនេះ សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា កំពុងតែបន្ត ដោយគេមិនទាន់ឃើញមានពន្លឺនៃកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយអាចនឹងកើត​មានឡើងនោះឡើយ​។ ការវាយប្រហារដែលជាការសងសឹករបស់អ៊ីស្រាអែល បន្ទាប់ពីហេតុការណ៍​ថ្ងៃទី៧ ខែតុលាមក បានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនរហូតដល់ជាង ៤០,៧០០នាក់ ដែលក្នុងនោះ​ភាគច្រើនជាស្ត្រី និងកុមារ៕

Digiqole Ad

Related post