ព័ត៌មានជាតិ

បេក្ខជនមួយចំនួនមានបញ្ហាសុខភាពក្នុងអំឡុងពេលប្រឡងបាក់ឌុប ថ្ងៃទី២

Spread the love
នារសៀលថ្ងៃទី២នេះ មានបេក្ខជនមកពីបណ្ដាខេត្តមួយចំនួន ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។

ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង។
ប្រភព៖ ក្រសួងអប់រំ
camm

Recent Posts

អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី​ វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងម៉ាឡេស៊ី និងកម្ពុជា

នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Datuk Nur Jazlan bin Tan Sri…

1 day ago

មេដឹកនាំអាស៊ានបូក៣ អំពាវនាវឱ្យពង្រឹងសាមគ្គីភាព ចំពេលវិបត្តិ និងជម្លោះសកលកំពុងកើនឡើង

មេដឹកនាំអាស៊ានបូក៣ (អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង) បានអំពាវនាវឱ្យពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមនានា ខណៈជម្លោះភូមិសាស្ត្រនយោបាយ វិបត្តិសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជានៅលើពិភពលោក កំពុងកើនឡើង។ (more…)

2 days ago

ម៉ាឡេស៊ីរក្សាបានអាសនៈក្នុងក្រុមប្រឹក្សាសហភាពទូរគមនាគមន៍អន្តរជាតិ សម្រាប់អាណត្តិ ២០២៧-២០៣០

(ម៉ាឡេស៊ី)៖ ប្រទេសម៉ាឡេស៊ីទទួលបានជោគជ័យក្នុងការរក្សាអាសនៈរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាសហភាពទូរគមនាគមន៍អន្តរជាតិ (ITU Council) សម្រាប់អាណត្តិឆ្នាំ២០២៧-២០៣០ បន្ទាប់ពីទទួលបានសំឡេងគាំទ្រចំនួន ១៤៥សំឡេង ក្នុងការបោះឆ្នោតនៅក្នុងសន្និសីទពេញអង្គ ITU ឆ្នាំ២០២៦ (PP-26)។ (more…)

3 days ago

កម្ពុជា និងកាណាដា ឈានដល់ការផ្លាស់ប្តូរអនុស្សរណៈពាណិជ្ជកម្ម-ហិរញ្ញវត្ថុ និងបើកផ្លូវចរចាកិច្ចព្រមព្រៀងធំៗ ២ បន្ថែមទៀត

ភ្នំពេញ៖ ទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកាណាដា បានបោះជំហានទៅមុខមួយកម្រិតទៀត តាមរយៈការបង្កើតយន្តការសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសុវត្ថិភាពហិរញ្ញវត្ថុ។ (more…)

3 days ago

សភាអ៊ីស្រាអែលជ្រើសតាំងតំណាងរាស្ត្រអារ៉ាប់ជាអនុប្រធានសភា ក្រោយអវត្តមានអស់រយៈពេល៤ឆ្នាំ

(អ៊ីស្រាអែល)៖ សភាអ៊ីស្រាអែល (Knesset) កាលពីថ្ងៃចន្ទ បានអនុម័តជ្រើសតាំងលោក Walid Taha សមាជិកសភាមកពីគណបក្ស United Arab List (Ra’am) ឱ្យកាន់តំណែងជាអនុប្រធានសភា ដែលជាការស្ដារឡើងវិញនូវតំណាងជនជាតិអារ៉ាប់ក្នុងថ្នាក់ដឹកនាំសភា បន្ទាប់ពីអវត្តមានអស់រយៈពេល៤ឆ្នាំ។…

3 days ago

កម្ពុជាបិទបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដោយជោគជ័យ ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញផ្តោតលើ ៣២ ចំណុច

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ (more…)

3 days ago