
បុរសជនជាតិអេស្បាញ៣រូប ដែលប្តូរមកកាន់សាសនាឥស្លាមបានធ្វើដំណើរដោយជិះសេះដើម្បីទៅធ្វើធម្មយាត្រាហាជ្ជីនៅប្រទេសរ៉ាប៊ីសាអូឌីត

Jeddah: បុរសដែលទើបចូលកាន់សាសនាឥស្លាមជនជាតិអេស្បាញទាំង៣រូបមានឈ្មោះដូចជា លោក Abdelkader Harkassi, លោក Abdallah Hernandez និង លោក Tariq Rodriguez បានធ្វើដំណើរពីប្រទេសអេស្បាញដោយជិះសេះដើម្បីទៅធ្វើធម្មយាត្រាហាជ្ជីនៅប្រទេសរ៉ាប៊ីសាអូឌីត ខណៈពួកគេបានទៅដល់តំបន់ព្រំដែនភាគខាងជើងនៃប្រទេសអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុនបន្ទាប់ពីធ្វើដំណើរឆ្លងកាត់ប្រទេសអេស្ប៉ាញ បារាំង អ៊ីតាលី ស្លូវេនី ក្រូអាត បូស្នៀ ស៊ែប៊ី ទួគីយេ ស៊ីរី និងហ្ស៊កដានីក្នុងរយៈចម្ងាយ 8,000 គីឡូម៉ែត្រ ដោយចំណាយពេលអស់៧ខែ ដើម្បីទទួលជោគជ័យក្នុងបេសកកម្មខាងលើ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Arab News នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។
