ព័ត៌មានអន្តរជាតិ

បាតុកម្មតវ៉ារបស់និស្សិតប្រឆាំងនឹងការវាយលុករបស់អ៊ីស្រាអែលនៅហ្កាហ្សា កំពុងរាលដាលតាមសាកលវិទ្យាល័យជាច្រើនក្នុងពិភពលោក

Spread the love

បរទេស៖ ការតវ៉ារបស់ក្រុមចលនានិស្សិតប្រឆាំងការវាយលុករបស់យោធាអ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានរីករាលដាលដល់ប្រទេសជាច្រើនក្នុងពិភពលោក។ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅក្នុងបរិវេណសាកលវិទ្យាល័យយ៉ាងហោចណាស់ ៤០ របស់សហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី ១៧ ខែមេសា ដែលជារឿយៗបានបោះជំរំតង់ដើម្បីតវ៉ាប្រឆាំងនឹងចំនួនអ្នកស្លាប់ដែលកំពុងកើនឡើងនៅក្នុងដែនដីហ្កាហ្សាស្ទ្រីប។ ការតវ៉ាក៏មាននៅតាមសាកលវិទ្យាល័យ នៅប្រទេស អាល្លឺម៉ង់ អង់គ្លេស បារាំង កាណដា ប៉ាគីស្ថាន និងបង់ក្លាដេសជាដើម។ ប្រភព៖ BTV News

camm

Recent Posts

អារ៉ាប៊ីសាអូឌីតផ្តល់ជំនួយជាសម្ភារៈបរិក្ខាគិតជាទឹកប្រាក់ប្រមាណ៨ម៉ឺនដុល្លារអាមេរិកដល់សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និង បច្ចេកវិទ្យា(CUMT) ដើម្បីធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពលើការបណ្តុះបណ្តាលនិស្សិតកម្រិតឧត្តមសិក្សានៅកម្ពុជា

ភ្នំពេញ កម្ពុជា៖ មជ្ឈមណ្ឌលព្រះចៅសាល់ម៉ានដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌ (KSRelief) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានផ្តល់ជំនួយជាថវិកា និងសម្ភារៈបរិក្ខាក្នុងតម្លៃសរុបប្រមាណ 80,000 (more…)

5 days ago

Cambodia and Thailand to ink accord at ASEAN Summit to end border conflict, says minister

Foreign Minister Prak Sokhonn (front row, 3-L) attends a four-party meeting with Malaysian, US and…

7 days ago

យន្តហោះ Boeing ធ្លាក់ចេញពីផ្លូវរត់ បុករថយន្តបណ្តាលឲ្យស្លាប់មនុស្ស ២ នាក់នៅហុងកុង !

ពិតជារឿងដ៏កម្រមួយ! យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន Emirates ប្រតិបត្តិការណ៍ដោយ ACT Air Cargo បានជួបគ្រោះថ្នាក់ធ្លាក់ចេញពីផ្លូវរត់ទៅបុករថយន្តផ្នែកសេវាកម្ម បណ្តាលឱ្យមនុស្ស២នាក់បានស្លាប់ នៅពេលចុះចតនៅឯព្រលានយន្តហោះអន្តរជាតិហុងកុង នៅព្រលឹមថ្ងៃចន្ទនេះ ហើយភ្លាមៗយន្តហោះនោះបានធ្លាក់ចូលសមុទ្រតែម្តង ។ (more…)

7 days ago

សមត្ថកិច្ច​ ឃាត់ជនបរទេសចំនួន​ ២៩០នាក់ ពាក់ព័ន្ធស្នាក់នៅ និងធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ​ ៖ បន្ទាប់ពីមានផ្ទុះការតវ៉ារវាងក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេស ប្រឆាំងនឹងជនជាតិចិន ដែលប្រើពាក្យប្រមាថជាតិសាសន៍នៅកន្លែងធ្វើការ នៅក្នុងក្រុងព្រះសីហនុ​ កាលពីយប់ថ្ងៃទី៤​ ឈានចូលថ្ងៃទី៥​ ខែតុលា​ ឆ្នាំ​២០២៥ ។ (more…)

3 weeks ago

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ជួប​សំណេះសំណាលជាមួយអ្នកបន្តវេនជំនាញវិជ្ជាជីវៈដូនតា ជំនាញ​ធ្វើ​សាជី​ នៅ​ស្រុក​កំពង់ត្រឡាច​

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី៤​ ខែតុលា​ ឆ្នាំ២០២៥ ​លោក​ជំទាវ​បណ្ឌិត​សភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បានជួបសំណេះសំណាលជាមួយអ្នកគ្រូ ខាត ម៉ៃនះ ជាគ្រូបង្គោលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដល់សិស្សក្រីក្រនៅក្នុងសហគមន៍…

3 weeks ago

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មកចែកជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.៨០០គ្រួសារ មកពីភូមិចំនួន១៤ ក្នុងឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ …!!

បន្ទាប់ពីបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២ម៉ឺនដុល្លារអាម៉េរិក របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ភ្លាមៗនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា…

3 weeks ago