ព័ត៌មានជាតិ

បន្ទប់អនុវត្តកុំព្យូទ័រនៅសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT ក្រោមជំនួយឧបត្ថម្ភពីសប្បុរសជនសិង្ហបុរី តាមរយៈអង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ

Spread the love

ភ្នំពេញ៖ សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីសម្ពោធដាក់អោយប្រើប្រាស់នូវបន្ទប់អនវត្តកុំព្យូទ៍រ EMANN COMPUTER LAB ដែលទទួលបានជំនួយឧបត្ថម្ភពី អង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា ដែលបំពាក់ដោយកុំព្យូទ័រនិងបរិក្ខា សរុបជាថវិកាប្រមាណ ៣៤,៥០០ដុល្លារអាមេរិក។

កម្មវិធីនេះ មានការចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម បណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT, ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការ, លោក ហាជី Mohamad Kahliab ប្រធានមូលនិធិអ៊ីម៉ាន់ នៃប្រទេសសឹង្ហបុរី, ប្រតិភូអមដំណើរ សាស្ត្រាចារ្យ បុគ្គលិកសិក្សា និងនិស្សិតនៃសាកលវិទ្យាល័យ CUMT ជាច្រើននាក់ផងដែ។

ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ CUMT បានមានប្រសាសន៍អោយដឹងថា ជំនួយឧបត្ថម្ភដែលទទួលបានពីអង្គការមូលនិធិអ៊ីម៉ាន់ នាពេលនេះ ពិតជាជាមានសារៈសំខាន់សម្រាប់បំពេញបន្ថែមនូវតម្រូវការបរិក្ខាបច្ចេកទេស ដែលត្រូវប្រើប្រាស់សម្រាប់ការអនុវត្ថផ្ទាល់របស់និស្សិតិទាំងអស់ ដែលកំពុងសិក្សាថ្នាក់មូលដ្ឋានលើមុខវិជ្ជាកុំព្យូទ័រ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ CUMT បានសម្តែងនូវសេចក្តីសោមន្សរីករាយ និងថ្លែងអំណរគុណដល់អង្គការមូលនិធិអ៊ីម៉ាន់ ពិសេស លោក ហាជី Mohd Kahliab ប្រធានមូលនិធិអ៊ីម៉ាន់ នៃប្រទេសសឹង្ហបុរី ដែលបានផ្តល់កិច្ចសហការ និងផ្តល់ជំនួយដល់សាកលវិទ្យាល័យ សម្រាប់សិស្សនិស្សិតដែលមានជីវភាពខ្វះខាត មានឱកាសពង្រីកចំណេះដឹងបន្ថែមលើផ្នែកបច្ចេកវិទ្យា។ ឯកឧត្តមក៏បានស្នើសុំអោយ អង្គការមូលនិធិអ៊ីម៉ាន់ បន្តសហការជួយអភិវឌ្ឍន៍សាកលវិទ្យាល័យទាំងផ្នែកសម្ភារៈ និងកម្មវិធិសិក្សាផងដែរ។

ក្នុងឱកាសនោះដែរ លោក ហាជី Mohd Kahliab ប្រធានមូលនិធិអ៊ីម៉ាន់ នៃប្រទេសសឹង្ហបុរី បានផ្តាំផ្ញើដល់សិស្សនិស្សិតទាំងអស់ ត្រូវជួយគ្នាថែរក្សាកុំព្យូទ័រទាំងនេះ ដើម្បីប្រើប្រាស់បានយូរអង្វែង និងជំរុញអោយនិស្សិតត្រូវខិតខំរៀនខ្លាំងពូកែ ដើម្បីជាប្រយោជន៍ដល់សង្គមនាថ្ងៃខាងមុខ។
លោកក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមនៅក្នុងគម្រោងនេះ ហើយលោកនឹងពិនិត្យលទ្ធភាពជួយតាមដែលអាចធ្វើទៅបាន ក្នុងការចូលរួមជាមួយសាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាល ពង្រឹងសមត្តភាពនិស្សិត តាមរយៈកម្មវិធីអប់រំផ្សេងៗទៀត ។

គួរអោយដឹងដែរថា ក្រៅពីឧបត្ថម្ភក្នុងការរៀបចំបន្ទប់អនុវត្ថកុំព្យូទ័រនាពេលនេះ អង្គការមូលនិធិអ៊ីម៉ាន់ ក៏បានឧបត្ថម្ភកុំព្យូរទ័រយួរដៃចំនួន ១០គ្រឿង ដល់និស្សិតដែលមានជីវភាពខ្វះខាតប្រើប្រាស់ក្នុងការសិក្សារបស់ខ្លួនផងដែរ។

camm

Recent Posts

កម្ពុជាព្រមានពីការកើនឡើងកំដៅខ្លាំង និងជំរុញឱ្យសាធារណជនចូលរួមទប់ស្កាត់អគ្គីភ័យនៅតាមមូលដ្ឋាន និងភ្លើងឆេះព្រៃ

ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា សីតុណ្ហភាពមានការកើនឡើងនៅទូទាំងប្រទេស ដែលអាចបង្កឱ្យមានហានិភ័យនៃការអគ្គីភ័លើផ្ទះសម្បែង និងភ្លើងឆេះព្រៃជាដើម។ ក្រសួងបរិស្ថានស្នើសុំឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមចាត់វិធានការបង្ការ ដើម្បីសុវត្ថិភាពសាធារណៈ និងចៀសវាងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងធនធានធម្មជាតិ។ (more…)

3 days ago

សាលារៀនសុវណ្ណភូមិ រៀបចំការប្រកួតកីឡា និងប្រឡងសិល្បៈសិស្ស ដណ្តើមពានរង្វាន់ ៣០ឆ្នាំ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ប្រកបដោយជោគជ័យ

ភ្នំពេញ៖ សាលារៀនសុវណ្ណភូមិ បានរៀបចំការប្រកួតកីឡា និងប្រឡងសិល្បៈសិស្ស ដណ្តើមពានរង្វាន់ ៣០ឆ្នាំ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ប្រកបដោយជោគជ័យដោយបានប្រារព្ធ (more…)

4 days ago

អារ៉ាប៊ីសាអូឌីតអនុម័តគម្រោងរៀបចំអកាសយាន្តដ្ឋានថ្មីមួយនៅក្រុងម៉ាក្កះ សម្រាប់សម្រួលការធ្វើដំណើរអ្នកធម្មយាត្រាហាជ្ជី និងអ៊ុំរ៉ោះដែលមានការកើនឡើងរាល់ឆ្នាំ

អារ៉ាប៊ីសាអូឌីតកំពុងជំរុញទៅមុខជាមួយនឹងអាកាសយានដ្ឋានថ្មីមួយនៅទីក្រុងម៉ាក្កះ ដែលជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនកាន់តែទូលំទូលាយ ដែលមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ (more…)

4 days ago

លោក ត្រាំបញ្ជាក់ជាថ្មីថា អាមេរិកនឹងចេញពីអ៊ីរ៉ង់ «ឆាប់ៗ» ហើយនឹងត្រឡប់ទៅវិញបើចាំបាច់

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ (១ មេសា) ថា សហរដ្ឋអាមេរិកនឹង «ចេញពីអ៊ីរ៉ង់យ៉ាងឆាប់រហ័ស» ហើយអាចនឹងត្រឡប់ទៅវិញសម្រាប់ការ (more…)

4 days ago

អ៊ីស្រាអែលអនុម័តច្បាប់ប្រហារជីវិត ដែលគេមើលឃើញថាដាក់ចំពោះជនជាតិប៉ាឡេស្ទីនដែលជាប់ចោទពីបទភេរវកម្ម

អ៊ីស្រាអែល៖ សភាអ៊ីស្រាអែលបានបោះឆ្នោតគាំទ្រឲ្យមានការប្រើប្រាស់ទោសប្រហារជីវិតទៅលើជនជាតិប៉ាឡេស្ទីនណាដែលត្រូវបានតុលាការកាត់ទោសពីបទភេរវកម្ម។ច្បាប់ថ្មីទើបអនុម័តនៅថ្ងៃទី៣០ ខែមីនានេះ (more…)

6 days ago

ប៉ាគីស្ថានដឹកនាំប្រទេសចំនួនបួន ដើម្បីទាក់ទាញសហរដ្ឋអាមេរិក និងអ៊ីរ៉ង់មកពិភាក្សា

ប្រទេសប៉ាគីស្ថានបានរៀបចំកិច្ចប្រជុំការទូតដ៏សំខាន់មួយជាមួយលោក Ishaq Dar និងសមភាគីមកពីប្រទេសទួគីយេ អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដើម្បីជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅក្នុងជម្លោះដែលកំពុងបន្តពាក់ព័ន្ធនឹងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ កិច្ចចរចានៅទីក្រុង Islamabadនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទនេះ មានគោលបំណងរៀបចំមូលដ្ឋានសម្រាប់ការចរចាដោយផ្ទាល់ដែលអាចធ្វើទៅបានរវាងភាគីទាំងពីរ។ (more…)

7 days ago