ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីមប្រកាសថ្កោលទោសអាម៉េរិក ប្រើកម្លាំងយោធាចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ ជាការរំលោភច្បាប់អន្តរជាតិធ្ងន់ធ្ងរ និងបំផ្លាញសណ្ដាប់ធ្នាប់ពិភពលោក

Spread the love

ម៉ាឡេស៊ី៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃ០៤ មករា នេះបានបង្ហោះសារក្នុងបណ្ដាញសង្គមហ្វេកប៊ុករបស់លោកដោយធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះប្រតិបត្តការយោធាសហរដ្ឋអាម៉េរិក ធ្វើការចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយា កាលពីពាក់កណ្ដាលយប់ថ្ងៃ៣មករា ដោយចាត់ទុកសកម្មភាពនេះជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ នៅក្នុងដែនអធិបតេយ្យរបស់រដ្ឋមួយ។ លោកអំពាវនាវឱ្យមានការដោះស្រាយក្នុងតុចរចារ ប្រកបដោយសន្តិវិធីរវាងភាគីទាំងពីរ ដោយទុកសិទ្ធិសម្រេចជោគវាសនាប្រទេសដល់ពលរដ្ឋវេណេស៊ុយអេឡាដែលជាម្ចាស់ប្រទេសវិញ ជាជាងការអន្តរាគមន៍ដោយប្រតិបត្តការយោធាពីរដ្ឋបរទេសដទៃ។

camm

Recent Posts

មនុស្ស១៥នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួន ក្នុងគ្រោះថ្នាក់លិចសាឡាងនៅហ្វីលីពីន

ឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) បាននិយាយនៅថ្ងៃចន្ទ ២៦ មករា នេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់លិចសាឡាងចម្លងមួយគ្រឿង នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់យ៉ាងហោចណាស់ ១៥នាក់ ដោយមានមនុស្ស ៣១៦នាក់ ត្រូវបានជួយសង្គ្រោះ ខណៈក្រុមមន្រ្តីកំពុងតាមស្វែងរកមនុស្សរាប់សិបនាក់ទៀត ដែលនៅតែបាត់ខ្លួន។…

1 day ago

ភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយ៉េ (TIKA) ចូលរួមគាំទ្រគម្រោង”ការលើកកម្ពស់សហគមន៍កសិកម្ម តាមរយៈការ កែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយចីរភាពនៅកម្ពុជា

ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតីក្នុងពីធីសម្ពោធជាផ្លូវការគម្រោង"ការលើកកម្ពស់សហគមន៍កសិកម្ម តាមរយៈការ កែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយចីរភាពនៅកម្ពុជា"…

1 day ago

Somdech Hun Sen congratulates To Lam on re-election as Vietnam’s CPV Gen Sec

Vietnamese President To Lam (L) meets Cambodian People’s Party President Hun Sen in Phnom Penh…

1 day ago

Kingdom pledges support for multilateralism at ECOSOC

Permanent Representative of Cambodia to the UN, Ambassador Keo Chhea at the United Nations headquarters…

1 day ago

លោកណេតាន់យ៉ាហូមិនបានចូលរួមក្នុងពិធីប្រកាសសម្ពោធក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំ ព្រោះតែភ័យខ្លាចការចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅប្រទេសស្វីស

ទីភ្នាក់ងារសារព័ត៌មាន Haaretz របស់ហេព្រូ បានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសម្រេចចិត្តមិនចូលរួមពិធីស្បថចូលកាន់តំណែងក្រុមប្រឹក្សាសន្តិភាព ដែលបានធ្វើ (more…)

4 days ago

ឯកឧត្តមដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យអាជ្ញាធរពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្រ្តីក្នុងការផ្តល់សេវាជូនពលរដ្ឋ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជំរុញឱ្យអាជ្ញាធរខេត្ត និងនៅមូលដ្ឋានត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និង (more…)

5 days ago