• September 17, 2025
 ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្នើស្ថាប័នហាឡាលម៉ាឡេស៊ី ទទួលស្គាល់ហាឡាលកម្ពុជា ដើម្បីឲ្យអ្នកផលិត ឬកែច្នៃផលិតផលដែលមានស្លាកសញ្ញាហាឡាលកម្ពុជា  អាចនាំចេញទៅម៉ាឡេស៊ីនិងពិភពលោក

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្នើស្ថាប័នហាឡាលម៉ាឡេស៊ី ទទួលស្គាល់ហាឡាលកម្ពុជា ដើម្បីឲ្យអ្នកផលិត ឬកែច្នៃផលិតផលដែលមានស្លាកសញ្ញាហាឡាលកម្ពុជា អាចនាំចេញទៅម៉ាឡេស៊ីនិងពិភពលោក

Spread the love
Digiqole Ad

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Sirajuddin bin Suhaimee អគ្គនាយក នៃនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី (JAKIM) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យហាឡាល ក្នុងឱកាសដែលឯកឧត្តម ទេសរដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហាឡាលអន្តរជាតិឆ្នាំ២០២៥(GHAS) នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។
នៅក្នុងជំនួបនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានស្នើឲ្យ នាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី (JAKIM) ទទួលស្គាល់ស្លាកសញ្ញាហាឡាលកម្ពុជា និងវិញ្ញាបនបត្រហាទ្បាលដែលចេញដោយគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដែលស្ថិតក្រោមក្រសួងពាណិជ្ជកម្ម។ ការទទួលស្គាល់នេះមានន័យថា ផលិតផលដែលមានស្លាកសញ្ញា «ហាឡាលកម្ពុជា» អាចនាំចេញទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗដ៏ទៃទៀត បានយ៉ាងងាយស្រួល ពីព្រោះ JAKIM ត្រូវបានចាត់ទុកជាស្ថាប័នឈានមុខគេលើការគ្រប់គ្រងហាឡាលនៅអាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសម៉ាឡេស៊ី។
ជាការឆ្លើយតប លោកបណ្ឌិត Sirajuddin bin Suhaimee បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងបានសន្យាថា នឹងជួយគាំទ្រតាមការស្នើសុំខាងលើ ព្រមទាំងបានស្នើសុំឲ្យភាគីកម្ពុជា ជួយពន្លឿនអនុវត្តស្របតាមលក្ខខណ្ឌតម្រូវមួយចំនួនឲ្យបានឆាប់ ដែលកម្ពុជាមិនទាន់បានបំពេញសមស្របនៅទ្បើយដើម្បីឲ្យ Jakim ពិចារណាទទួលស្គាល់ហាឡាលរបស់ប្រទេសកម្ពុជាឆាប់ៗនេះ៕
ប្រភព៖ Fresh News

Digiqole Ad

Related post