(កាតា)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជួបពិភាក្សាការងារជាមួយលោក Mohammad Bin Hamad Bin Qasim Al-Abdullah Al-Thani រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងជាក្រុមប្រឹក្សាអាជ្ញាធរវិនិយោគកាតា (QIA) នៅទីស្តីការក្រសួង ក្នុងទីក្រុងដូហា ប្រទេសកាតា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ជំនួបនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាតា លើវិស័យពាណិជ្ជកម្ម វិស័យកសិកម្ម ការងារវិនិយោគ និងឧស្សាហកម្ម ដើម្បីជាផលប្រយោជន៍រួម នៃភាគីទាំងពីរ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបនូវចំណុចសំខាន់ៗ នៃវិស័យកសិកម្មរបស់កម្ពុជា ដោយក្នុងមួយឆ្នាំៗ កម្ពុជាអាចផលិតស្រូវ បានលើសពី៧លានតោន និងគ្រាប់ស្វាយចន្ទីអាចផលិតបាន១លានតោន ដោយមានគុណភាពខ្ពស់លើពិភពលោក ហើយលោកបានបញ្ជាក់ថា ឧស្សាហកម្មហាឡាល នៅកម្ពុជា ក៏មានការអភិវឌ្ឍផងដែរ។
ប៉ុន្តែជុំវិញការវេចខ្ចប់សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ កម្ពុជានៅមានបញ្ហាខ្វះខាតនៅឡើយ ដូច្នេះទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្នើភាគីកាតា ជួយផ្សព្វផ្សាយ និងកៀរគរ អ្នកវិនិយោគកាតា មកវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាសម្បូរវត្ថុធាតុដើមដែលមានគុណភាព មានតម្លៃពលកម្មទាប ហើយរដ្ឋាភិបាលកម្ពុជាមានច្បាប់អនុគ្រោះជាច្រើន សម្រាប់អ្នកវិនិយោគបរទេស ដែលជាឱកាសសម្រាប់វិនិយោគិនមក ធ្វើការវិនិយោគលើ វិស័យសំខាន់ៗ មានដូចជា កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ការផលិតម្ហូបអាហារ ឧស្សាហកម្មឈើខ្លឹមចន្នន៍ និងផ្សេងៗទៀត។
លោកក៏បានលើកឡើង ពីភាពរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានបង្កនូវភាពងាយស្រួលដល់វិនិយោគទុនក្នុងស្រុក ធ្វើការស្ដារហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗជាច្រើន មានដូចជា ការសាងសង់ផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មីៗ កំពង់ផែកម្រិតអន្តរជាតិ ស្ពាន និងវិស័យសំខាន់ៗផ្សេងៗជាច្រើនទៀត។ ជាពិសេសកម្ពុជា កំពុងជីកព្រែកហ្វូណនតេជោ ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចជាតិមានកើនឡើងជាបន្តបន្ទាប់។
ជាការឆ្លើយតប រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មកាតា បានលើកឡើងថា រដ្ឋកាតាមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយបានកត់សម្គាល់ពីសារៈសំខាន់ នៃការបង្កើនការវិនិយោគរបស់កាតា ក្នុងវិស័យផ្សេងៗខាងលើ។
លោកបានស្នើឲ្យមានជំនួបរវាងធុរកិច្ចជន ឬសភាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកបានបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសកាតា មានអ្នកវិនិយោគមកពីបណ្តាប្រទេសផ្សេងៗចំនួន១០០ប្រទេស ហើយរាជរដ្ឋាភិបាលកាតា បានយកចិត្តទុកដាក់ និងការពារ ពួកគាត់ទាំងអស់ ឲ្យមានភាពងាយស្រួល និងកក់ក្តៅ ក្នុងការធ្វើវិនិយោគនៅទីនោះ៕
ប្រភព៖ freshnewsasia.com
លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)
ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…
គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)
ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…
យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)