
ទីភ្នាក់ងារអង្គការសហប្រជាតិទទួលបន្ទុកជនភៀសខ្លួន បានចាប់ផ្តើមផ្តល់ជំនួយមនុស្សធម៌ជាថ្មីទៅដល់មូស្លីមរ៉ូហ៊ីងយ៉ាជិតបីពាន់នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី

(ហ្សាការតា)៖ លោក Jeff Labovitz ប្រធានបេសកកម្មនៃអង្គការអន្តរជាតិបានឱ្យដឹងថា ទីភ្នាក់ងារអង្គការសហប្រជាតិទទួលបន្ទុកជនភៀសខ្លួន បានចាប់ផ្តើមផ្តល់ជំនួយមនុស្សធម៌ដល់មូស្លីមរ៉ូហ៊ីងយ៉ាដែលរស់នៅក្នុងប្រទេសឥណ្ឌូនេស៊ីប្រហែល ២ ៨០០នាក់ ជាថ្មី។ លោកបានបញ្ជាក់ថា ការផ្តល់សេវាមនុស្សធម៌ឡើងវិញដល់ជនមូស្លីមរ៉ូហ៊ីងយ៉ា គឺធ្វើឡើងនៅក្នុងទីក្រុង Pekanbaru នៃកោះស៊ូម៉ាត្រាភាគខាងលិច ហើយយើងនឹងព្យាយាមធ្វើយ៉ាងណាដើម្បីធានាបានថា ជំនួយទាំងអស់និងមិនត្រូវបានកាត់ផ្តាច់ម្តងទៀត។ នេះបើយោងតាមសារព័ត៌មាន Reuter ចុះផ្សាយនៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៥។
