ព័ត៌មានអន្តរជាតិ

ទារកកើតមិនគ្រប់ខែចំនួន ២៨នាក់ ដែលស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅហ្គាហ្សា ត្រូវបានជម្លៀសទៅកាន់ប្រទេសអេហ្ស៊ីប

Spread the love
ទារកកើតមិនគ្រប់ខែចំនួន ២៨នាក់ នៅហ្គាហ្សាដែលត្រូវបានបិទខ្ទប់ទាំងស្រុងពីសំណាក់អ៊ីស្រាអែល កាលពីថ្ងៃច័ន្ទ ត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ ទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីទទួលបានការសង្គ្រោះបន្ទាន់។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទារកទើបនឹងកើតទាំងនោះ បានស្ថិតនៅក្នុងមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) ភាគខាងជើងនៃតំបន់ហ្គាហ្សា ជាទីដែលទារកមួយចំនួនទៀតបានស្លាប់ បន្ទាប់ពីឧបករណ៍កម្ដៅខ្លួនរបស់ពួកគេត្រូវបានកាត់ផ្ដាច់ថាមពល ស្របពេលមានការដួលរលំនៃសេវាវេជ្ជសាស្រ្ត អំឡុងការវាយលុកយោធាដោយអ៊ីស្រាអែលលើហ្គាហ្សា។
អ្នកនាំពាក្យអង្គការសុខភាពពិភពលោក បាននិយាយក្នុងការឆ្លើយតបតាមអ៊ីមែលទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា “ទារកទាំង ២៨នាក់ ឥឡូវនេះបានមកដល់អេហ្ស៊ីបដោយសុវត្ថិភាព។ ប៉ុន្តែពួកគេទាំងអស់កំពុងប្រឈមនឹងការឆ្លងមេរោគធ្ងន់ធ្ងរ ហើយបន្តត្រូវការការថែទាំសុខភាព”៕
camm

Recent Posts

មេទ័ពប្រទេសលីប៊ីស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះរួមជាមួយមន្ត្រីយោធាជាន់ខ្ពស់ចំនួន៤នាក់ទៀតនៅប្រទេសតួកគីយ៉េ

មេបញ្ជាការកងទ័ពលីប៊ីលោក Mohammed Ali Ahmed Haddad ត្រូវបានរាយការណ៍ថាបានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះរួមជាមួយមន្ត្រីយោធាជាន់ខ្ពស់ចំនួន៤នាក់ទៀតនៅប្រទេសតួកគីយ៉េ ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃអង្គារទី២៣ខែធ្នូឆ្នាំ២០២៥នៅទីក្រុង អង់ការ៉ា ខណៈមូលហេតុនៃការធ្លាក់មិនទាន់ត្រូវបានគេដឹងទេ។ (more…)

5 days ago

Thai forces fire two flare gun rounds into Poipet city

Thai forces fire two rounds from flare guns into Poipet city. AKP Thai military forces…

6 days ago

Som Dech Hun Sen meets senior Chinese official to boost party ties

Somdech Hun Sen, President of the Cambodian People’s Party (CPP), and Xie Chuntao, Executive Vice…

6 days ago

China to dispatch Special Envoy for shuttle diplomacy between Cambodia and Thailand

The Spokesperson of the Ministry of Foreign Affairs of China announced on Wednesday night (Dec.…

2 weeks ago

EU ready to provide more humanitarian assistance and support peaceful solutions

Prak Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation of the…

2 weeks ago

Over 1,000 schools in seven provinces forced to close amid ongoing border conflict

A total of 1,091 schools across seven provinces bordering Thailand have been forced to close…

2 weeks ago