តំណាងទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ អញ្ជើញយកអំណោយមនុស្សធម៌ទទួលបានពីសប្បុរជនជូនជនភៀសសឹក និងវីរៈកងទ័ពជួរមុខ
ឧត្តមានជ័យ៖ លោកជំទាវ ម៉ាណ ណាវី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសជន ដែលបានបរិច្ចាគ ជូនដល់បងប្អូនជនភៀសសឹកចំនួន១០០០គ្រួសារ និងបានផ្តល់អាហារក្រៀមសម្រាប់វីរកងទ័ពជួរមុខចំនួន៥៩០ កញ្ចប់ នៅខេត្តឧត្តរមានជ័យ និងបានផ្តល់ថវិកាចំនួន ៣០០ដុល្លារ ជូនដល់អធិការស្រុក ផងដែរុ។
នៅក្នុងឱកាសជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនជនភៀសសឹក លោកជំទាវ ម៉ាណ ណាវី បាននាំមកនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានជម្រាបអំពីការយកចិត្តទុកដាក់ជាប់ជានិច្ចរបស់សម្ដេចចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារអំពើឈ្លានពានយ៉ាងព្រៃផ្សៃរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា។ លើសពីនេះទៅទៀត លោកជំទាវ ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជូនដល់បងប្អូនជាទីនឹករលឹកបំផុតផងដែរ។
នៅក្នុងឱកាសនោះដែរ លោកជំទាវ បានចូលរួមសោកស្តាយ និងរំលែកទុក្ខចំពោះបងប្អូនជនភៀសសឹកទាំងអស់ ដែលបានរត់គេច និងចាកចេញពីផ្ទះសម្បែងដោយសារការឈ្លានពានបូរណភាពទឹកដីពីសំណាក់ប្រទេសថៃមកលើកម្ពុជា ហើយបានលើកទឹកចិត្តបងប្អូនទាំងអស់ ដែលកំពុងស្នាក់នៅក្នុងជំរុំ មិនថាសាសនាណានោះទេ ត្រូវចេះសាមគ្គី និងយកអាសារគ្នាទៅវិញទៅមក។
លោកជំទាវបានបន្តទៀតថា សូមបងប្អូនជឿជាក់ លើរាជរដ្ឋាភិបាល និងវីរកងទព័ដ៏អង់អាចក្លាហាន ចុះក្នុងការប្រយុទ្ធការពារបូរណភាពទឹកដី ជាមួយសត្រូវឈ្លានពាន។ លោកជំទាវ ក៏បានណែនាំដល់បងប្អូនជនភៀសសឹកទាំអស់ ចូលរួមថែរក្សាសុខភាព និងថែរក្សាអនាម័យអោយបានល្អក្នុការស់នៅជាប្រចាំ។
ជាចុងក្រោយលោកជំទាវ ក៏បានថ្លែងអំណរគុណដល់បងប្អូនសប្បុរជននានា ដែលបានបរិច្ចាគនូវថវិកាសម្ភារនានា ដើម្បីជួយគ្នា ក៏ដូចជារំលែកបន្ទុករាជរដ្ឋាភិបាលក្នុងគ្រាដ៏លំបាកនេះ។
គួរឲ្យដឹងថាអំណោយខាងលើ រួមមាន អង្ករ១០តោន,មី ១០០០កេស ,ខោអាវ ភួយ មុង ១០០០កព្ចាប់, ទឹកសុទ្ធ ១០០០កេស, ថ្នាំពេទ្យ២ កេស,ស្បៀងសំរាប់វិរៈកងទ័ព ៥៩០កញ្ចប់ (អាហារក្រៀមមានគ្រប់មុខក្នុងកញ្ចប់នីមួយៗ, ទឹកដោះគោក្មេង ១០កេស នំថង់ក្មេង ៤ប៉ាវ ស្ករគ្រាប់៣កេស, ម៉ាំល្ងុង ១៦០ប្រអប់ និង ថវិកាមួយចំនួន៕ប្រភព៖ CITV Channel





