• June 5, 2025
 តំណាងចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទអន្តរជាតិស្តីពីសុខដុមនីយកម្មឥស្លាមក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថលនៅប្រទេសប៊ុយណេ

តំណាងចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទអន្តរជាតិស្តីពីសុខដុមនីយកម្មឥស្លាមក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថលនៅប្រទេសប៊ុយណេ

Spread the love
Digiqole Ad
ប្រ៊ុយណេ៖ ឯកឧត្តម យោប អះស្ការី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាសមាជិកគណៈដឹកនាំឥស្លាម តំណាង អ្នកឧកញ៉ា សុះ កុំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទអន្តរជាតិស្តីពី សុខដុមនីយកម្មឥស្លាមក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល នៃគុណសម្បត្តិ គុណវិបត្តិ និងដំណោះស្រាយ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះអង្គម្ចាស់ His Royal Highness Crown Prince Pengiran Muda Al-Muhtadee Billah ព្រះរាជទាយាទ និងជាទេសរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីប្រ៊ុយណេ រយៈពេល ២ថ្ងៃទី ៣-៤ មិថុនា ២០២៥ នៅរាជធានីបានដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារូស្សាឡាម។

គួរឲ្យដឹងថាសន្និសីទអន្តរជាតិនេះត្រូវបារៀបចំដោយ ស្ថាប័នមូហ្ទី រាជរដ្ឋាភិបាលប្រ៊ុយណេ និង សកលវិទ្យាល័យឥស្លាម UNISSA ក្នុងគោលបំណង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ការដឹកនាំ និងការរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនាដែលមានការអញ្ជើញចូលរួមពីសំណាក់ ខ្សែរាជវង្ស ថ្នាក់ដឹកនាំ ឥស្សរជន វាគ្មិនតំណាងមកពីទ្វីបអាមេរិក អាហ្វ្រិក អាស៊ី និង អ្នកប្រាជ្ញឥស្លាមជាមូហ្ទីមកពីប្រទេស-រដ្ឋ ក្នុងអាស៊ីអាគ្នេយ៍ និងអង្គពិធី ប្រមាណ៣,០០០ នាក់ ។
Digiqole Ad

Related post