តួកគី ថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC )គួរតែកាត់ទោស អ៊ីស្រាអែល

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃសៅរ៍បានរិះគន់ប្រទេសអ៊ីស្រាអែលជាថ្មីម្តងទៀតចំពោះសកម្មភាពរបស់ពួកគេនៅក្នុងតំបន់ហ្គាហ្សា ហើយថែមទាំងមាន “ព័ស្តុតាងគ្រប់គ្រាន់” ដើម្បីឲ្យរដ្ឋាភិបាលអ៊ីស្រាអែលទទួលខុសត្រូវនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។
លោក Erdogan បាននិយាយ ក្រោយវិលត្រឡប់មកពីដំណើរទស្សនកិច្ចរយៈពេល ១ ថ្ងៃទៅកាន់អាល្លឺម៉ង់ថា “មានភស្តុតាងគ្រប់គ្រាន់សម្រាប់រដ្ឋបាលអ៊ីស្រាអែល គួរត្រូវបានកាត់ទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។ យើងនឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់យើង ដើម្បីធានាថា ឧក្រិដ្ឋកម្មទាំងនេះត្រូវបានផ្តន្ទាទោសដោយមិនលំអៀង” ។
ប្រភព៖ កម្ពុជាថ្មី

