ម៉ារុក៖ ស្តេច Mohammed VI របស់ប្រទេសម៉ារ៉ុក បានយាងសម្ពោធនូវរថយន្តដ៏ស្រស់ស្អាតមួយ ដែលវាជាប្រភេទរថយន្តកម្រដើរដោយថាមពលអ៊ីដ្រូសែន ឈ្មោះថា Hydrogen Utility Vehicle ឬ HUV ដែលបានដាក់សម្ពោធកាលពីពេលថ្មីៗនេះនិងត្រៀមដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៥។ សម្រាប់រថយន្តនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនរថយន្តដំបូងបង្អស់របស់ម៉ារ៉ុក 100% Neo Motors និងសហការជាមួយក្រុមហ៊ុនរថយន្ត NamX ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស។
ក្នុងនោះសម្រាប់រថយន្តដែលដោយថាមពលអ៊ីដ្រូសែននេះ វាមានលក្ខណៈពិសេសជាច្រើនក្នុងការផ្តល់ជូននូវធុងអ៊ីដ្រូសែនដែលអាចផ្លាស់ប្តូរបានចំនួន ៥ធុង និងផ្តល់ចម្ងាយយ៉ាងលឿនរហូតដល់ 800 គីឡូម៉ែត្រ ដោយប្រព័ន្ធទាំងអស់នេះធ្វើឱ្យមានភាពងាយស្រួលក្នុងការផ្លាស់ក្នុងពេលធ្វើដំណើរ។ នេះបើតាមការចុះផ្សាយដោយសារព៍ត៌មាន Al-Monitor កាលពីពេលកន្លងទៅ។
នាយកប្រតិបត្តិក្រុមហ៊ុន Neo Motors នៃប្រទេសម៉ារ៉ុក លោក Nassim Belkhayat សហការជាមួយប្រធានក្រុមហ៊ុន NamX នៃប្រទេសបារាំង លោក Faouzi Annajah បានឱ្យដឹងថា ជាប្រវត្តិសាសស្ត្រដំបូងហើយរបស់ប្រទេសម៉ារ៉ុកដែលបានផលិតនូវរថយន្តដ៏កម្រមួយរបស់ពិភពលោកយ៉ាងជោគជ័យដែលប្រភេទរថយន្តនេះវាពិតជាមានការផលិតបានតិចតួចណាស់នៅលើពិភពលោក ដោយសារវាមានបច្ចេកទេសនិងលក្ខណៈពិសេសជាច្រើនដែលជាតម្រូវការដ៏ចាំបាច់របស់មនុស្សនាពេលបច្ចុប្បន្ន។
ប្រភពដដែលបានបន្តថា ប្រភេទរថយន្តដើរដោយថាមពលអ៊ីដ្រូសែន ឈ្មោះថា Hydrogen Utility Vehicle ឬ HUV នេះ វាមានភាពអស្ចារ្យលើសរថយន្តដ៏ទៃជាពិសេសវាមិនដូចរថយន្តអគ្គិសនីដែលចំណាយពេលច្រើនម៉ោងក្នុងការសាកថ្មនោះទេ ដោយវាត្រូវការតែប៉ុន្មាននាទីប៉ុណ្ណោះក្នុងការបំពេញនូវឥន្ធនៈនៃចំហាយទឹកអ៊ីដ្រូសែន ដែលមិនត្រូវការប្រើប្រាស់នូវការបញ្ចេញកាបូនពីយានយន្តមិនដូចរថយន្តអគ្គីសនីនោះទេ។
គួរជម្រាបថា ក្រុមហ៊ុន Neo Motors នៃប្រទេសម៉ារ៉ុក គឺជាក្រុមហ៊ុនមួយដែលផលិតរថយន្តធំជាងគេនៅទ្វីបអាហ្រ្វិក សម្រាប់ទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញទៅប្រទេសផ្សេងៗ។ ក្នុងនោះវាជាជោគជ័យដំបូងហើយដែលក្រុមហ៊ុននេះអាចផលិតរថយន្តដើរដោយថាមពលអ៊ីដ្រូសែនបានយ៉ាងជោគជ័យ ដែលភាគច្រើនគេឃើញមានរត្តមានរថយន្តនេះនៅតែប្រទេសអាមេរិកជាមួយចំនួនជាងមួយមុឺនគ្រឿងប៉ុណ្ណោះនៅលើពិភពលោក។
ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា សីតុណ្ហភាពមានការកើនឡើងនៅទូទាំងប្រទេស ដែលអាចបង្កឱ្យមានហានិភ័យនៃការអគ្គីភ័លើផ្ទះសម្បែង និងភ្លើងឆេះព្រៃជាដើម។ ក្រសួងបរិស្ថានស្នើសុំឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមចាត់វិធានការបង្ការ ដើម្បីសុវត្ថិភាពសាធារណៈ និងចៀសវាងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងធនធានធម្មជាតិ។ (more…)
ភ្នំពេញ៖ សាលារៀនសុវណ្ណភូមិ បានរៀបចំការប្រកួតកីឡា និងប្រឡងសិល្បៈសិស្ស ដណ្តើមពានរង្វាន់ ៣០ឆ្នាំ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ប្រកបដោយជោគជ័យដោយបានប្រារព្ធ (more…)
អារ៉ាប៊ីសាអូឌីតកំពុងជំរុញទៅមុខជាមួយនឹងអាកាសយានដ្ឋានថ្មីមួយនៅទីក្រុងម៉ាក្កះ ដែលជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនកាន់តែទូលំទូលាយ ដែលមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ (more…)
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ (១ មេសា) ថា សហរដ្ឋអាមេរិកនឹង «ចេញពីអ៊ីរ៉ង់យ៉ាងឆាប់រហ័ស» ហើយអាចនឹងត្រឡប់ទៅវិញសម្រាប់ការ (more…)
អ៊ីស្រាអែល៖ សភាអ៊ីស្រាអែលបានបោះឆ្នោតគាំទ្រឲ្យមានការប្រើប្រាស់ទោសប្រហារជីវិតទៅលើជនជាតិប៉ាឡេស្ទីនណាដែលត្រូវបានតុលាការកាត់ទោសពីបទភេរវកម្ម។ច្បាប់ថ្មីទើបអនុម័តនៅថ្ងៃទី៣០ ខែមីនានេះ (more…)
ប្រទេសប៉ាគីស្ថានបានរៀបចំកិច្ចប្រជុំការទូតដ៏សំខាន់មួយជាមួយលោក Ishaq Dar និងសមភាគីមកពីប្រទេសទួគីយេ អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដើម្បីជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅក្នុងជម្លោះដែលកំពុងបន្តពាក់ព័ន្ធនឹងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ កិច្ចចរចានៅទីក្រុង Islamabadនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទនេះ មានគោលបំណងរៀបចំមូលដ្ឋានសម្រាប់ការចរចាដោយផ្ទាល់ដែលអាចធ្វើទៅបានរវាងភាគីទាំងពីរ។ (more…)