
ចំនួនមនុស្សស្លាប់ដោយសារជម្លោះហាម៉ាស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលនៅតែបន្តនោះ បានហក់ឡើងជាង ១៣.៧០០នាក់

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃចលនាតស៊ូហាម៉ាស បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ចាប់តាំងពីការផ្ទុះជម្លោះកាលពីថ្ងៃទី ៧ ខែតុលាមក តំបន់ហ្កាហ្សាស្ទ្រីបបានមើលឃើញសោកនាដកម្មនៃការបាត់បង់ជីវិតមនុស្សជាង ១២.៣០០នាក់ រួមទាំងកុមារជាង៥.០០០ នាក់ និងស្ត្រីជាង ៣.៣០០នាក់។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដដែលនេះ បាននិយាយថា ជាមួយគ្នានេះ ចំនួនអ្នករបួសនៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងជាង ៣០.០០០នាក់ ជាង ៧៥ភាគរយនៃជនរងគ្រោះ ជាស្ត្រី និងកុមារ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅថ្ងៃដដែលនោះថាជម្លោះដែលនៅតែអូសបន្លាយនេះ បានសម្លាប់មនុស្ស ២១២ នាក់ និងរបួសជាង២.៨០០ នាក់នៅតំបន់ West Bank ។ប្រភព៖ BTV

