ភ្នំពេញ៖ អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានសម្តែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់សាសនិកឥស្លាមទូទាំងប្រទេស ទាំងលើកិច្ចការងារសាសនា និងការងារសង្គម ជាពិសេស អរគុណសម្តេចតេជោ ដែលបានផ្ញើសារលិខិតទូលថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំគោរមងារជា “អ្នកឧកញ៉ា”។ នេះបើតាមលិខិតរបស់អ្នកឧកញ៉ាគោរពជូនសម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ និងត្រូវបានបង្ហោះផ្សាយលើហ្វេសប៊ុកផេកផ្លូវការរបស់លោក នាថ្ងៃទី៩ ខែឧសភា។
នៅក្នុងលិខិតនោះ អ្នកឧកញ៉ា សុះ កំរី បានសរសេរយ៉ាងដូច្នេះថា៖ “ក្នុងនាមចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងក្នុងនាមខ្លួនលោកផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ដល់រូបលោក និងសាសនិកឥស្លាមទូទាំងប្រទេស ទាំងលើកិច្ចការងារសាសនា និងការងារសង្គមជាតិ។”
នៅក្នុងលិខិតដដែល អ្នកឧកញ៉ា សុះ កំរី បានបន្តថា “ជាពិសេស អរគុណសម្តេចតេជោ ដែលបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត និងបានបានផ្ញើសារលិខិតទូលថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំការប្រោសព្រះរាជទានគោរមងារជា “អ្នកឧកញ៉ា” ដល់រូបលោក។”
កាលពីពេលថ្មីៗកន្លងទៅ លោកឧកញ៉ា សុះ កំរី ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា “អ្នកឧកញ៉ា” តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសទទួលបានផ្តល់គោរមងារថ្មីនេះ ប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំនៃសហគមន៍ខ្មែរឥស្លាមយ៉ាងច្រើនបានសម្តែងការសាទរ និងក្តីរីករាយជាទីមោទនៈ ជូនចំពោះ អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
នៅក្នុងសារលិខិតអបអររបស់ប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំនៃសហគមន៍ខ្មែរឥស្លាម ទៅចំពោះ អ្នកឧកញ៉ា សុះ កំរី សុទ្ធតែបានសម្តែងនូវមនោសញ្ចេតនាកោតសរសើរចំពោះអ្នកឧកញ៉ា ដែលជានិច្ចកាលតែងតែយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ពុះពារ ជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីរួមចំណែកក្នុងការដឹកនាំវិស័យសាសនានៅកម្ពុជាអោយមានការរីកចម្រើន និងផ្តល់ជំនឿយ៉ាងម៉ុតមាំជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម អោយចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពក្នុងសង្គមជាតិ។ ជាពិសេស រួមចំណែកអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងនូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ៕
លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)
ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…
គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)
ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…
យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)