ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា រំលឹកដល់បងប្អូនមូស្លីមអំពីស៊ុណ្ណះនៃការបួសក្នុងខែស្ហាកពាន

ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា រំលឹកដល់បងប្អូនមូស្លីមអំពីស៊ុណ្ណះនៃការបួសក្នុងខែស្ហាកពាន

Spread the love
Digiqole Ad

អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានធ្វើការក្រើនរំលឹកទៅដល់បងប្អូនមូស្លីមអំពីស៊ុណ្ណះនៃការបួសក្នុងខែស្ហាកពាន។ ខែស្ហាកពាន គឺជាខែទី៨ នៃប្រតិទិនឥស្លាម ឬប្រតិទិនហ៊ីជារីយះ។

នៅក្នុងការបង្ហោះសារនៅលើហ្វេសប៊ុកផេកផ្លូវការ អ្នកឧកញ៉ា សុះ កំរី បានមានប្រសាសន៍ថា៖ “ខែស្ហាកពានដែលបងប្អូនកំពុងទន្ទឹងរង់ចាំ បានឈានចូលមកដល់ហើយ ហើយបួសសូណាត់ក្នុងវាក៏បានមកដល់ដែរ។ ដូច្នេះបងប្អូនណាដែលមានបំណងរង់ចាំបួសស៊ូណាត់ស្ហាកពាននេះ សូមចាប់ផ្ដើមបួសតាមលទ្ធភាពចុះ ព្រោះណាពីយើងចូលចិត្តបួសណាស់”។

បន្ថែមពីនេះ អ្នកឧកញ៉ាចាងហ្វាង ក៏បានលើកបញ្ជាក់អំពីហាទីស ឬប្រសាសន៍របស់ព្យាការីមូហាំម៉ាត់ (S.A.W) អំពីការបួសរបស់ព្យាការី ដែលលោកបានបួសក្នុងខែស្ហាកពាន ច្រើនជាងខែផ្សេងៗ លើកលែងតែក្នុងខែរ៉ម៉ាឌន ដែលជាកាតព្វកិច្ច ដែលវានឹងទទួលបានផលបុណ្យដ៏ធំធេង តាមរយៈការលើកយកអាម៉ាល់ទៅកាន់ព្រះជាម្ចាស់។

ដូចដែលនៅក្នុងហាទីស ឬប្រសាសន៍របស់ព្យាការីមូហាំម៉ាត់ (S.A.W) អំពីអ៊ូសាម៉ាស់ ពិន ស៊េត ថា៖ “ខ្ញុំបានសួរណាពីថា៖ ឱរ៉ស៊ូលុលឡោះ! ហេតុអ្វីខ្ញុំមិនដែលឃើញរ៉ស៊ូលុលឡោះបួសខែផ្សេងៗច្រើនដូចបួសខែស្ហាកពាន? ណាពីបានឆ្លើយថា៖ ខែស្ហាកពាននេះ គឺជាខែដែលមនុស្សភ្លេចភ្លាំង និងមិនសូវចាប់អារម្មណ៍ ដែលវាស្ថិតនៅចន្លោះខែរ៉ជប់ និងខែរ៉ម៉ាទន ហើយវាជាខែដែលត្រូវបានគេលើកយកអាម៉ាល់ៗក្នុងខែនេះទៅកាន់អល់ឡោះជាម្ចាស់។ ដូច្នេះហើយ ខ្ញុំស្រឡាញ់ចូលចិត្តចង់អោយគេលើកយកអាម៉ាល់ខ្ញុំ ដោយចំពេលដែលខ្ញុំកំពុងបួស”។

គួរជម្រាបថា ការបួសក្នុងខែស្ហាកពាន ក៏ជាឱកាសចុងក្រោយសម្រាប់បងប្អូនមូស្លីមដែលជំពាក់បួសរ៉ម៉ាឌនឆ្នាំមុន អាចធ្វើការបួសសងអំឡុងពេលនេះផងដែរ ហើយថែមទាំងអាចទទួលបានផលបុណ្យនៃការបួសខែស្ហាកពានថែមទៀត។

Digiqole Ad

Related post