ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៤.៩ រ៉ិចទ័រ វាយប្រហារខេត្ត Java ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី

Spread the love
គ្រោះរញ្ជួយដីកម្រិត ៤.៩ រ៉ិចទ័រ បានកើតឡើងនាព្រឹកថ្ងៃអង្គារ នៅខេត្ត Java ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី។ សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រឥណ្ឌូនេស៊ី (BMKG) ដែលដកស្រង់ផ្សាយដោយកាសែត Peninsulaqatar បានគូសបញ្ជាក់ថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះ បានកើតឡើងចម្ងាយ ១១៥ គីឡូម៉ែត្រ ពីខេត្តម៉ាឡាង ក្នុងជម្រៅ ៥៧ គីឡូម៉ែត្រ។

បើតាមគេហទំព័រ Volcanodiscovery គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ១០៖០៣នាទីព្រឹក (ម៉ោងនៅក្នុងស្រុក) ។ ទោះបីយ៉ាងណា រហូតមកដល់ពេលនេះគេនៅមិនទាន់មានសេចក្តីរាយការណ៍អំពីផលប៉ះពាល់ និងទំហំនៃការខូចខាតនៅឡើយទេ។
គួរជម្រាបថា ឥណ្ឌូណេស៊ីតែងតែប្រឈមនឹងការរញ្ជួយដី ដោយសារទីតាំងរបស់វានៅលើក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក ជាកន្លែងដែលបន្ទះប្លាកែតជាច្រើនជួបគ្នា ហើយបណ្តាលឱ្យមានសកម្មភាពភ្នំភ្លើង និងរញ្ជួយដីជាញឹកញាប់៕
camm

Recent Posts

កូនភ្លោះ ខ្មែរឥស្លាម ៣នាក់ នៅស្រុកក្រូចឆ្នារ ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែកញ្ញា បានអញ្ជើញជួបសំណេះសំណាល នាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ អំណោយ និងថវិកាមួយចំនួន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត…

1 day ago

លោកណេតាន់យ៉ាហ៊ូសុំទោសនាយករដ្ឋមន្រ្តីកាតាចំពោះការវាយប្រហារកាតា កាលពីពេលថ្មីៗនេះ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលបានទូរស័ព្ទទៅកាន់នាយករដ្ឋមន្រ្តីកាតាពីសេតវិមានកាលពីថ្ងៃចន្ទ បានសុំទោសចំពោះការវាយប្រហារប្រឆាំងនឹងក្រុមហាម៉ាស់នៅក្នុងប្រទេសឈូង (more…)

2 days ago

វិហារឥស្លាមមួយខ្នង ស្ថិតនៅឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ក្រោមជំនួយឧបត្ថម្ភពីអង្គការមូលនិធិហ្សាកាត់អាមេរិច តាមរយៈមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ត្រូវបានប្រគល់អោយប្រើប្រាស់ក្រោយពីសាងសង់រួចជាស្ថាពរ

ក្រចេះ៖ វិហារឥស្លាមដ៏ស្រស់ស្អាតមួយខ្នងដែលមានឈ្មោះថា “អាល់ ហ្វូរកន” ដោយទទួលបានជំនួយឧបត្ថម្ភពីអង្គការមូលនិធិហ្សាកាត់អាមេរិច តាមរយៈមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ពេលនេះត្រូវ (more…)

2 days ago

ស្នងការសហភាពអឺរ៉ុបនឹងអនុម័តយល់ព្រមលើកញ្ចប់វិធានការ ដាក់ទណ្ឌកម្មថ្មីលើអ៊ីស្រាអែល

អ្នកនាំពាក្យរបស់គណៈកម្មការ នៅថ្ងៃអង្គារ (ទី១៦ ខែកញ្ញា) នេះ បានឲ្យដឹងថា ស្នងការសហភាពអឺរ៉ុប (EU) នឹងយល់ព្រមលើដំណើរការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងអ៊ីស្រាអែល នៅថ្ងៃពុធ (ទី១៧ ខែកញ្ញា) ជុំវិញសង្គ្រាមរបស់ប្រទេសនេះ នៅតំបន់ហ្កាហ្សា។…

2 weeks ago

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្នើស្ថាប័នហាឡាលម៉ាឡេស៊ី ទទួលស្គាល់ហាឡាលកម្ពុជា ដើម្បីឲ្យអ្នកផលិត ឬកែច្នៃផលិតផលដែលមានស្លាកសញ្ញាហាឡាលកម្ពុជា អាចនាំចេញទៅម៉ាឡេស៊ីនិងពិភពលោក

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានជួបពិភាក្សាការងារជាមួយ (more…)

2 weeks ago