ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ធ្ងន់ធ្ងរ បានវាយប្រហារខេត្តភាគខាងលិចប្រទេសយេម៉ែន បណ្តាលអោយមានមនុស្សស្លាប់កើនឡើតរហូតដល់ ៦០នាក់ និងមនុស្ស ២៦៨,០០០នាក់ បានរងផលប៉ះពាល់ ចាប់តាំងពីចុងខែកក្កដាមក។ នេះបើយោងតាមអង្គការសហប្រជាជាតិ ដកស្រង់ផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
ខេត្តភាគខាងលិចប្រទេសយេម៉ែន ងាយនឹងមានភ្លៀងធ្លាក់ខ្លាំងតាមរដូវ។ អាជ្ញាធរបាននិយាយថា កាលពីម្សិលមិញភ្លៀងធ្លាក់យ៉ាងគំហុកបង្កជាទឹកជំនន់ បានវាយប្រហារខេត្ត al-Mahwit ដែលជាខេត្តមួយស្ថិតនៅភាគខាងលិចនៃរដ្ឋធានី Sanaa គ្រប់គ្រងដោយក្រុម Houthi បានបណ្តាលមានមនុស្សយ៉ាងហោចណាស់ ២៤នាក់បាត់ខ្លួន។
ទូរទស្សន៍ Al Masirah បានរាយការណ៍ថា រថយន្តសង្គ្រោះបន្ទាន់ជាច្រើនមកពីតំបន់ជិតខាងក្នុង al-Mahwit ក៏ដូចជាខេត្ត Hodeidah ត្រូវបានបញ្ជូនទៅកាន់តំបន់ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
គួរជម្រាបថា អង្គការសុខភាពពិភពលោក (WHO) បានព្យាករណ៍ដោយព្រមានថា នៅក្នុងប៉ុន្មានខែខាងមុខនេះ ការកើនឡើងទឹកភ្លៀងដោយតំបន់ខ្ពង់រាបកណ្តាល តំបន់ឆ្នេរក្រហម និងផ្នែកខ្លះនៃតំបន់ខ្ពង់រាបភាគខាងត្បូង នឹងទទួលបានកម្រិតដែលមិនធ្លាប់មានពីមុនមក លើសពី ៣០០មម (១២ អ៊ីញ) នៅសប្តាហ៍នេះ៕
លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)
ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…
គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)
ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…
យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)