• December 25, 2024
 គ្រូបង្រៀនរបស់យុវសិស្សខ្មែរឥស្លាមមកពីគ្រួសារក្រីក្រ ដែលប្រលងបាក់ឌុបបាននិទ្ទេស A នៅខេត្តកំពង់ឆ្នាំងម្នាក់ រៀបរាប់ពីការតស៊ូរៀនសូត្ររបស់សិស្សរូបនេះ និងអំពាវនាវថ្នាក់ដឹកនាំក៏ដូចជាអង្គការសមាគមសប្បុរសជន ជួយទ្រទ្រង់អោយប្អូនបានបន្តរៀនថ្នាក់ឧត្តមសិក្សា

គ្រូបង្រៀនរបស់យុវសិស្សខ្មែរឥស្លាមមកពីគ្រួសារក្រីក្រ ដែលប្រលងបាក់ឌុបបាននិទ្ទេស A នៅខេត្តកំពង់ឆ្នាំងម្នាក់ រៀបរាប់ពីការតស៊ូរៀនសូត្ររបស់សិស្សរូបនេះ និងអំពាវនាវថ្នាក់ដឹកនាំក៏ដូចជាអង្គការសមាគមសប្បុរសជន ជួយទ្រទ្រង់អោយប្អូនបានបន្តរៀនថ្នាក់ឧត្តមសិក្សា

Spread the love
Digiqole Ad

ជាការពិតណាស់ គ្រប់បេក្ខជនប្រឡងបាក់ឌុបតែងតែរំពឹងចង់បាននិទ្ទេស A តែបើសិនជាបាននិទ្ទេស A ដូចក្ដីបំណងនោះ ម្ល៉េះសមបេក្ខជនគ្រប់រូបត្រេកអរ សប្បាយចិត្ត រំភើបជាខ្លាំងឥតគណនាជាក់ជាពុំខាន។ ផ្ទុយស្រឡះពីយុវសិស្សខ្មែរឥស្លាម សុះ រីណា ដែលកើតក្នុងគ្រួសារមានជីវភាពជួបការលំបាកខ្លាំង ដែលបានខិតខំប្រឹងប្រែងរៀនសូត្រមិនដែលគិតបោះបង់ ទោះពេលខ្លះត្រូវទៅរៀនទាំងគ្មានប្រាក់ជាប់ខ្លួនសោះ អោយតែបានបាយខ្ចប់ជាមួយពងទាចៀន ឬត្រីប្រឡាក់ ជាប្រចាំ ក៏មិនត្អូញត្អែរឡើយ ដោយបន្តក្ដីសង្ឃឹមលើការខិតខំរៀនសូត្រ រហូតទទួលបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប នាសម័យប្រឡង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ នេះជាសំណេររបស់លោក Sin Riya នៅតាមបណ្តាញសង្គម របស់លោកដែលបានសរសរបញ្ជាក់ថា លោកគឺជា ជាគ្រូ និងជាតំណាងគ្រួសារប្អូនស្រី សុះ រីណា ដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២៤នេះ។

លោក Sin Riya សររសេរបន្តថា តែដោយសារ ជីវភាពគ្រួសារ មានការលំបាកពេក បើទោះបី ជាយុវសិស្សខ្មែរ ឥស្លាម រូបនេះទទួលបាន និទ្ទេស A ក៏ដោយ តែគេហាក់ មិនសប្បាយចិត្ត ព្រោះគេដឹងច្បាស់ថា គ្រួសារ មិនមានលទ្ធភាព បញ្ជូនរូបគេ ឲ្យបានបន្តការសិក្សានៅមហាវិទ្យាល័យឡើយ។ ដូចនេះក្នុងនាម ខ្ញុំបាទ ជាគ្រូ និងជាតំណាងគ្រួសារប្អូនស្រី សុះ រីណា សូមសំណូមពរដល់ថ្នាក់ ដឹកនាំ អស់លោក លោកស្រី សប្បុរសជន ឬបណ្ដាអង្គការសមាគមនានា មេត្តាជួយផ្ដល់អាហារូបករណ៍ ទំនុកបំរុង ផ្ដល់ទុនសិក្សាដល់ក្មេងស្រីក្រីក្ររូបនេះផង។ យុវសិស្សខ្មែរឥស្លាម សុះរីណា មានទីលំនៅភូមិឈូកក្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

គួរអោយដឹងដែរថា បើយោងតាមលទ្ធផលប្រលងបាក់ឌុបឆ្នាំនេះ មានសិស្សជាប់នទិទេ្ទស A ចំនួន ២២១៦នាក់ ក្នុងនោះយុវសិស្សខ្មែរឥស្លាមមានប្រមាណជាង ២០នាក់ ដែលចំនួននេះមានការកើនឡើងគួរអោយកត់សម្គាល់ បើប្រៀបធៀបទៅឆ្នាំកន្លងៗទៅ។

ដោយឡែកប្អូនស្រី សុះរីណា គឺជាសិស្សមកពីវិទ្យាល័យ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម កំពង់ត្រឡាច ដែលវិទ្យាល័យនេះមានសិស្ស ២នាក់ ជាប់បាននិទ្ទេស A៕


 

Digiqole Ad

Related post