
គួរឱ្យសង្វែកណាស់! គ្រួសារជនជាតិម៉ាឡេស៊ីមានគ្នា៦នាក់ត្រូវបានរកឃើញថាស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តធ្លាក់ក្នុងទន្លេ ក្រោយបាត់ខ្លួនច្រើនថ្ងៃ ពេលពួកគេកំពុងធ្វើដំណើរដើម្បីទៅលេងស្រុកកំណើត

ម៉ាឡេស៊ី ៖ ក្រុមគ្រួសារជនជាតិម៉ាឡេស៊ីមួយគ្រួសារមានគ្នាប្រាំមួយនាក់ដែលត្រូវបានរាយការណ៍ថា បាត់ខ្លួនតាំងពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា នោះ ត្រូវបានគេរកឃើញថាស្លាប់នៅព្រឹកថ្ងៃទី៧ ខែកក្កដា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបើកធ្លាក់ចូលក្នុងទឹកទន្លេ ខណៈកំពុងធ្វើដំណើរទៅលេងស្រុកកំណើត។ ក្រុមជួយសង្គ្រោះម៉ាឡេស៊ីបានរកឃើញរថយន្តដែលបានលិចទឹកនោះ ហើយបានរកឃើញថា ពួកគេទាំង៦នាក់ត្រូវបានស្លាប់ទាំងអស់ ទន្ទឹមនិងនោះក្រុមជួយសង្គ្រោះក៏ព្យាយាមស្រង់សាកសពម្តងមួយៗដើម្បីប្រគល់ជូនទៅដល់ក្រុមសាច់ញាតិរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NEWs Strait Time នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។
