ព័ត៌មានជាតិ

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានរៀបចំពិធីប្រគល់សញ្ញាបត្របឋមសិក្សាឥស្លាម ជូនដល់សិស្សជ័យលាភី ចំនួន ៥០០នាក់ ក្នុងឆ្នាំសិក្សា ២០២៤ ២០២៥ និងភូឈួយទី១ នៅសណ្ឋាគាភ្នំពេញ

Spread the love

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានរៀបចំពិធីប្រគល់សញ្ញាបត្របឋមសិក្សាឥស្លាម ជូនដល់សិស្សជ័យលាភី ចំនួន ៥០០នាក់ ក្នុងឆ្នាំសិក្សា ២០២៤ ២០២៥ និងភូឈួយទី១ នៅសណ្ឋាគាភ្នំពេញ

រាជធានីភ្នំពេញ នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការអញ្ជើញជាអធិបតី ពីអ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តមដាតុ Tuan Mohd Nazri Bin Noh ជំនួយការពិសេសនៃរដ្ឋស្លាងរ Tuan Haji Asmadi Bin Mustakim ប្រធានគ្រប់គ្រងការអប់រំ នៃនាយកដ្ឋានកិច្ចការឥស្លាម រដ្ឋស្លាងរ លោកជំទាវ ម៉ាន ណាវី សមាជិកព្រឹទ្ធសភា ឯកឧត្តម ម៉ាត់ សេត សមាជិករដ្ឋសភា តំណាងរាស្រ្តមណ្ឌលកំពត ឯកឧត្តម យោប អះស្ការី រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា និងឯកឧត្តម លោក លោកស្រីសមាជិកក្រុមប្រឹក្សា អភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក គណៈអ៉ីម៊ាំរាជធានី ខេត្ត លោកគ្រូអ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស ប្រមាណជាង ១០០០នាក់។


នាកិច្ចចាប់ផ្តើមកម្មវិធី លោក អះម៉ាត់ យ៉ះយ៉ាអារ៉ាហ្វាត សមាជិកអចិន្ត្រៃ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងជាប្រធានគណៈកម្មការប្រឡង បានថ្លែងនូវរបាយការណ៍ស្វាគមន៍ យ៉ាងដូច្នេះថា៖ នៅក្នុងឆ្នាំសិក្សា២០២៤ ២០២៥ នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ៥៧១ នាក់ មកពី ៣៣ សាលា ស្ថិតនៅ៦ រាជធានីខេត្ត រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ កណ្តល កំពង់ឆ្នាំង និងរាជធានីភ្នំពេញ ហើយក្នុងនាមលោកជាប្រធានគណកម្មការរៀបចំការប្រឡងសញ្ញាបត្របឋមសិក្សាឥស្លាមកម្ពុជា លោកពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលមានឪកាសទទួលបានការសម្របសម្រួលការរៀបចំប្រឡង និងចូលរួមអបអសារទ ដល់សិស្សានុសិស្សជ័យលាភី ទាំងអស់។

ឯកឧត្តម យោប អះស្ការី រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់សិស្សានុសិស្ស ដែលបានចូលរួមថា៖ តាំងនាមឯកឧត្តមតំណាងឲ្យក្រសួងធម្មការនិងសាសនា សូមអបអរសាទរដល់សិស្សានុសិស្សជ័យលាភី ហើយសូមបន្តយកចិត្តទុកដាក់ និងតាំងចិត្តក្នុងកាសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ និងសាសនា មិនថាកម្រិតជីវភាពគ្រួសារបែបណានោះទេ មានតែការសិក្សារៀនសូត្រនេះហើយដែលយានចម្លងប្អូនៗទៅថ្ងៃអនាគត ហើយឯកឧត្តមបានលើកទឹកចិត្តដល់អាណាព្យាបាលទាំងអស់ឲ្យជម្រុញកូនៗរបស់ខ្លួនឲ្យបន្តការសិក្សាដល់ចប់ ដើម្បីបង្កើតធនធានមនុស្សដែលត្រូវបានគេឲ្យតម្លៃ និងសង្គមជាតិត្រូវការ។


អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានមានប្រសាសន៍ថា៖ ក្នុងនាម គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងខ្លួនលោកផ្ទាល់ សូមចូលរួមអបអរសាទរដល់សិស្សានុសិស្សជ័យលាភី ទាំងអស់ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ និងសាលាដែលទទួលបានជ័យលាភី សាលាល្អក្នុងចំណោមសាលាចំនួន ៣៣ និងសូមថ្លែងអំណរគុណដល់គណៈអ៉ីម៊ាំរាជធានី ខេត្ត នាយកអប់រំ លោកគ្រូ អ្នកគ្រូ លោក លោកស្រី និងភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់នៅថ្ងៃនេះ។ ហើយអ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា វិស័យអប់រំ គឺជាវិស័យអាទិភាព និងចាំបាច់សម្រាប់កម្ពុជា ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចាប់តាំងពីប្រទេសត្រូវបានរំដោះបេញពីរបបប្រល័យពូជសាសន៍ប៉ុលពតមក។ គណៈដឺកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាល និងបង្កើតធនធានមនុស្សប្រកបដោយពុទ្ធិ និងបញ្ញាញាណសម្រាប់រួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។ អ្នកឧកញ៉ាបានបន្ថែមថា សម្រាប់សាលាបឋមសិក្សាឥស្លាមនៅទូទាំងប្រទេស ក៏ត្រូវបានអនុវត្តស្តង់ដាសាលាបឋមសិក្សាគំរូ ផងដែរ ដោយមានគោលដៅអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឲ្យមានភាពប្រសើរឡើង។


គួរជម្រាបថា ក្នុងចំណោម ៣៣ សាលាដែលបានចុះឈ្មោះប្រឡង មានសាលាចំនួន ៣ ដែលទទួលបានជាសាលាឆ្នើមក្នុងការប្រឡងសញ្ញាបត្របឋមសិក្សាឥស្លាម សម័យប្រឡង ២៩ កញ្ញា ២០២៥ រួមមាន៖ សាលាឆ្នើមទ១ គឺ អនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន នៀកម៉ះភូមិរការ ខេត្តកំពង់ចាម សាលាឆ្នើមទី២ គឺ សាលាឥស្លាមអាន់នៀកម៉ះអូរស្មាច់ ខេត្តកំពង់ឆ្នាំង សាលាឆ្នើមទី៣ គឺ សាលារៀនឥស្លាមនូរុលអៀសាន្ត ច្រករមៀត ខេត្តកំពង់ឆ្នាំង។

       

camm

Recent Posts

អ៊ីលហាន អូម៉ា ឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលទី៥ រដ្ឋមីនីសូតា សហរដ្ឋអាមេរិក

លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)

4 days ago

ស្ត្រីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងករណីឃាតកម្មដោយប្តីនៅខេត្តតាកែវ ខណៈនេះប្តីត្រូវបានឃាត់ខ្លួនហើយ

ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…

1 week ago

គណបក្សលីគូដរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងថា កាតា និងតួកគី ផ្តល់ហិរញ្ញប្បទានដល់គណបក្សអារ៉ាប់ ក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល

គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)

1 week ago

ជនជាតិចាមមូស្លីមនៅខេត្តអានយ៉ាង ប្រទេសវៀតណាម សម្តែងប្រារព្ធពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រីនៅភូមិវប្បធម៌និងទេសចរណ៍ជាតិ

ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)

1 week ago

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…

1 week ago

សោកនាដកម្មនៅប៉ាគីស្ថាន៖ សិស្សយ៉ាងតិច ២៧នាក់ និងគ្រូម្នាក់ស្លាប់ បន្ទាប់ពីដំបូលសាលារៀនបាក់សង្កត់

យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)

3 weeks ago