• May 7, 2025
 គណៈកម្មាការពិធីសូធ្យគម្ពីរគូរអានុលការីមថ្នាក់ជាតិលើកទី៣២ឆ្នាំ២០២៥ជួបប្រជុំត្រៀមរៀបចំពិធីដែលនឹងខិតជិតមកដល់

គណៈកម្មាការពិធីសូធ្យគម្ពីរគូរអានុលការីមថ្នាក់ជាតិលើកទី៣២ឆ្នាំ២០២៥ជួបប្រជុំត្រៀមរៀបចំពិធីដែលនឹងខិតជិតមកដល់

Spread the love
Digiqole Ad

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃពុធទី៧ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មាការពិធីសូធ្យគម្ពីរគូរអានុលការីមថ្នាក់ជាតិលើកទី៣២ឆ្នាំ២០២៥បានជួបប្រជុំត្រៀមរៀបចំពិធីដែល នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧-១៨ ឧសភា ខាងមុខ។

កិច្ចប្រជុំនេះបានប្រារព្ធឡើងនៅបរិវេណវិហារធំឥស្លាមភូមិបន្ទាយឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ នៃព្រឹទ្ធសភា ឯកឧត្តម តំណាងរាស្ត្រ រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ឯកឧត្តម លោកជំទាវ លោកជំទាវ ខុទ្ធកាល័យ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន

ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម លោក លោកស្រីអង្គភាពមន្ទីរជុំវិញខេត្តដែលពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទ រដ្ឋបាលស្រុកក្រូចឆ្មារ និងអ្នកដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។
Digiqole Ad

Related post