
ខ្យល់ពុលបង្ខំអោយថៃបិទសាលារៀនជិត ២០០កន្លែង ក្នុងទីក្រុងបាងកក

អាជ្ញាធរក្នុងតំបន់បាននិយាយថា ការបំពុលបរិយាកាស (ខ្យល់ពុល) បានបង្ខំឱ្យសាលារៀនជិត ២០០កន្លែង ក្នុងទីក្រុងបាងកកត្រូវបិទនៅថ្ងៃនេះ ដោយមន្ត្រីជំរុញឱ្យមនុស្សធ្វើការពីផ្ទះ និងដាក់កម្រិតលើយានយន្តធុនធ្ងន់នៅក្នុងទីក្រុង។
ការបំពុលខ្យល់ បានធ្វើឱ្យប្រទេសថៃរងទុក្ខជាយូរមកហើយ ដូចជាប្រទេសជាច្រើនក្នុងតំបន់ដែរ ដោយសារខ្យល់រដូវរងាកាន់តែត្រជាក់។ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ទីក្រុងបាងកក គឺជាទីក្រុងធំទី៦ ដែលមានការបំពុលខ្លាំងបំផុតនៅលើពិភពលោក។ នេះបើយោងតាម IQAir ដែលត្រូវបានដកស្រង់ផ្សាយដោយសារព័ត៌មាន NST Online៕


