ប៉ាគីស្ថាន៖ អតីតអ្នកកាន់សាសនាហិណ្ឌូមួយរូប លោក Deen Mohammad Shaikh កើតនៅឆ្នាំ 1942 ក្នុងគ្រួសារហិណ្ឌូ ហើយបានប្តូរមកកាន់សាសនាឥស្លាមនៅឆ្នាំ 1989 ក្រោយពីលោកបានប្តូរមកសាសនាឥស្លាមរួចហើយ គាត់បានក្លាយជាបេសកជនមូស្លីមដោយបានចូលរួមផ្សព្វផ្សាយនូវសាសនាឥស្លាមយ៉ាងសកម្មចាប់ផ្តើមពីភូមិដ៏តូចមួយរហូតធ្វើឱ្យរូបលោកមានភាពល្បីល្បាញនៅលើពិភពលោកជាមួយភាពបិុនប្រសព្វនិងទេព្យកោសល្យដ៏ឈ្លាសវៃរបស់ខ្លួនដែលអាចទាក់ទាញមនុស្សឱ្យប្តូរមកកាន់សាសនាឥស្លាមពី108000 ទៅ 110.000នាក់ មុនពេលគាត់បានបាត់បង់ជីវិត។
បើតាមទិន្នន័យជាក់ស្តែងដែលបានចុះផ្សាយដោយកាសែត The Express Tribune កាលពីពេលកន្លងទៅបានឱ្យដឹងថា លោក Deen Mohammad Shaikh បានចំណាយពេលវេលារបស់លោកនៅក្នុងការផ្សព្វផ្សាយឥស្លាមបានយ៉ាងល្អបន្ទាប់ពីបានសិក្សាស្វែងយល់ពីឥស្លាម ដោយពេលដំបូងលោកបានផ្តើមចាប់អារម្មណ៍ជាមួយនិងសាសនាមួយនេះ លោកបានព្យាយាមស្រាវជ្រាវវាដោយលាក់បាំងអស់មួយរយៈក៏ចាប់ផ្តើមស្រលាញ់នូវសាសនាឥស្លាម លោកបានរៀនសូត្រគម្ពីរគួរអាន លោករៀនប្រតិបត្តិថ្វាយបង្គំ រៀនតមអាហារនៅក្នុងខែរ៉ម៉ាឌន ខណៈពេលដែលលោកព្យាយាមធ្វើរឿងទាំងនោះដោយមិនឱ្យអ្នកណាដឹង លោកពិតជាមានសម្ពាធខ្លាំងណាស់ តែដោយសារក្តីស្រឡាញ់លោកក៏ហ៊ានប្រឈមមុខជាមួយមជ្ឈដ្ឋានខាងក្រៅហើយបានប្រកាសថាខ្លួនបានប្តូរមកកាន់សាសនាឥស្លាមហើយ។
ប្រភពដដែលបានបន្តថា ក្រោយពីលោកក្លាយជាអ្នកឥស្លាមពេញលេញហើយនោះ លោកក៏បានចាប់ផ្តើមអំពាវមនុស្សឱ្យយល់ពីសាសនាមួយនេះ ហើយអ្នកដំបូងដែលលោកបានអំពាវនាវដ៏ជោគជ័យគឺជាអ្នកនៅក្នុងគ្រួសាររបស់លោក។ បន្ទាប់មកលោកបានជួបជាមួយនឹងអ្នកមាន និងអ្នកមានអំណាចជាច្រើននៅក្នុងប្រទេសប៉ាគីស្ថានដើម្បីទាក់ទាញពួកគេឱ្យចូលសាសនាឥស្លាម ការព្យាយាមរបស់គាត់ក៏ទទួលបានលទ្ធផល ដែលពួកគេទាំងនោះបានផ្តល់នូវមាសប្រាក់មួយចំនួនដើម្បីឱ្យគាត់អាចបង្កើតនូវទីកន្លែងសម្រាប់អ្នកដែលគាត់បានបំណងប្តូរមកកាន់សាសនាឥស្លាម។
មិនយូរប៉ុន្មាន លោកក៏បានសាងសង់វិហារអ៊ីស្លាមមួយដែលមានជាច្រើនបន្ទប់សម្រាប់កុមារ – ភាគច្រើនជាក្មេងស្រី និងមនុស្សធំទាំងបុរសនិងនារីទុកបង្រៀនពីរបៀបនៃការប្រតិបត្តិថ្វាយបង្គំនិងសិក្សាស្វែងយល់ពីឥស្លាម ក្រោយពីនោះកិត្តិនាមរបស់លោកបានរីករាលដាលពាសពេញពិភពលោក ហើយមនុស្សជាច្រើនមកពីគ្រប់តំបន់បានមករកលោកដើម្បីចូលសាសនាឥស្លាមដែលគិតជាចំនួនមានរហូតដល់108000 ទៅ 110.000នាក់ នេះជាសមិទ្ធផលដែលលោកបានបន្សល់ទុកមុនលោកទទួលមរណៈភាពសម្រាប់មនុស្សនៅលើពិភពលោក។
គួរជម្រាបផងដែរថា លោក Deen Mohammad Shaikh ដែលជាអ្នកផ្សព្វផ្សាយសាសនាឥស្លាមដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសប៉ាគីស្ថានគឺលោកបានចាប់អារម្មណ៍លើសាសនាឥស្លាមតាំងពីគាត់មានអាយុ 15 ឆ្នាំមកម្លេះ ដោយគាត់ទុករយៈពេល៤៧ឆ្នាំដើម្បីសិក្សាស្វែងយល់ទើបគាត់សម្រចចូលសាសនាឥស្លាមជាមួយឆន្ទៈដ៏មុះមុតរបស់ខ្លួនដោយទាក់ទាញមនុស្សឱ្យបានច្រើនបំផុតឱ្យយល់ដឹងដូចរូលលោកផងដែរ។ ជាក់ស្តែងមុនពេលគាត់ស្លាប់គាត់ធ្លាប់ធ្វើជាបេសកជនមូស្លីម ជាប្រធាននៃវិហារឥស្លាមដ៏ធំមួយ និងជាប្រធានវិទ្យាស្ថានមួយសម្រាប់អ្នកមានបំណងប្តូរមកកាន់សាសនាឥស្លាមដែលស្នាដៃរបស់គាត់ទាំងអស់បានចាត់ទុកជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសប៉ាគីស្ថាន។
លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)
ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…
គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)
ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…
យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)