• November 13, 2024
 ក្រុមអ្នកគាំទ្រប៉ាឡេស្ទីនជាង ១០០នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន ជុំវិញការតវ៉ាប្រឆាំងការហាមប្រាមការប្រមូលផ្តុំគ្នា នៅទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់

ក្រុមអ្នកគាំទ្រប៉ាឡេស្ទីនជាង ១០០នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន ជុំវិញការតវ៉ាប្រឆាំងការហាមប្រាមការប្រមូលផ្តុំគ្នា នៅទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់

Spread the love
Digiqole Ad

ប៉ូលិសហូឡង់បានចាប់ខ្លួនក្រុមអ្នកគាំទ្រប៉ាឡេស្ទីនជាង ១០០នាក់ នៅទីក្រុង Amsterdam បន្ទាប់ពីពួកគេបានជំទាស់នឹងការហាមឃាត់ការប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ដែលបានធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្របាល់ទាត់អ៊ីស្រាអែល និងប្រជាជននៅក្នុងទីក្រុង។

ការប៉ះទង្គិចគ្នាតាមដងផ្លូវដែលពាក់ព័ន្ធនឹងអ្នកគាំទ្របាល់ទាត់របស់អ៊ីស្រាអែល មុននិងក្រោយការប្រកួតកាលពីថ្ងៃព្រហស្បតិ៍រវាងក្រុម Maccabi Tel Aviv និង Ajax Amsterdam បណ្តាលអោយមានមនុស្ស ៥នាក់របួស និងជាង៦០នាក់ ត្រូវបានចាប់ខ្លួន។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

តុលាការខណ្ឌ Amsterdam នៅព្រឹកថ្ងៃអាទិត្យ បានយល់ព្រមការសម្រេចចិត្តរបស់អភិបាលក្រុងក្នុងការហាមឃាត់ការតវ៉ា នៅក្នុងរដ្ឋធានីចំនួនបីថ្ងៃ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រក្រុមបាល់ទាត់ Maccabi Tel Aviv និងអ្នកស្រុកនៅក្នុងតំបន់ជាច្រើន។ ប៉ុន្តែបាតុកររាប់រយនាក់ ដែលគាំទ្របុព្វហេតុប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យ បានជំទាស់នឹងការហាមប្រាមក្នុងការប្រមូលផ្តុំនៅទីលាន Dam Square របស់ទីក្រុង Amsterdam ដោយស្រែកទាមទារឱ្យបញ្ចប់សង្គ្រាមនៅលើតំបន់ហ្គាហ្សា។

គួរជម្រាបថា ប្រទេសហូឡង់បានឃើញការកើនឡើងនៃឧប្បត្តិហេតុប្រឆាំងនឹងពួកយូដា ចាប់តាំងពីសង្គ្រាមហ្គាហ្សាបានផ្ទុះឡើង នៅខែតុលាឆ្នាំមុន ដែលបានទាមទារអោយមានការបញ្ចប់សង្គ្រាម៕

Digiqole Ad

Related post