ព័ត៌មានជាតិ

ក្រុមហ៊ុន Baray Global Management បានរៀបចំ វេទិកាធុរកិច្ចក្រោមប្រធានបទ “ឱកាស និងការត្រៀមខ្លួនសម្រាប់ទីផ្សារហាឡាល់សកល” ខណៈបរិបទទីផ្សារហាឡាល់ពិភពលោកកំពុងមានកំណើន

Spread the love


ថ្ងៃទី 22 ខែមករា ឆ្នាំ 2025 នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន Baray Global Management បានរៀបចំវេទិកាធុរកិច្ចក្រោមប្រធានបទ “ឱកាស និងការត្រៀមខ្លួនសម្រាប់ទីផ្សារហាឡាល់សាកល”  ក្រោមអធិបតីយភាព លោក ហ៊ួត វណ្ណថូ ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ខេត្តកណ្ដាល និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ប្រធានក្រុមហ៊ុន ម្ចាស់សហគ្រិន ម្ចាស់អាជីវកម្ម ដែលជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។  លោក ពេជ្រ មុនី្ន នាយយកគ្រប់គ្រង Baray Group បានលើកឡើងថា វេទិការនេះ មានគោលបំណងក្នុងការជួយជំរុញឧស្សាហកម្ម ហាឡាល់ កើតឡើងនៅកម្ពុជា ដើម្បីជាប្រយោជន៍ដល់ អ្នកផលិត និងអ្នកកែច្នៃផលិតផលក្នុងស្រុក ឆ្ពោះទៅរកទីផ្សារអន្តរជាតិ ខណៈបរិបទទីផ្សារ ហាឡាល់ពិភពលោកកំពុងមានកណើន។  លោកបានបន្ថែមថា តាមរយៈ ការស្រង់ទិន្នន័យរបស់  Islamic chamber research and information center (ICRIC) និង cognitive market research ក្នុងឆ្នាំ២០២៤ បានបង្ហាញថា វិស័យហាឡាល់ លើម្ហូបអាហារ របស់របរប្រើប្រាស់ប្រចាំថ្ងៃ ថ្នាំពេទ្យ ផលិតផលថែរក្សាសម្រស់ សេវាហិរញ្ញវត្ថុមូស្លីម និងទេសចរណ៍ហាឡាល់ មានតម្រូវការខ្ទង់ពាន់ ពាន់លានដុល្លា ដូច្នេះហើយ ទើប Baray មើលឃើញថា ទីផ្សារហាឡាល់ ពិតជាមាន សក្តនុពល ហើយគួរបើកផ្លូវ ទៅយកចំណែកទីផ្សារដ៏ធំសម្បើមមួយនេះ ជាមួយបណ្ដាប្រទេសអ្នកផ្គត់ផ្គង់ដែលមានស្រាប់។ លោកក៏បានបញ្ជាក់ដែរថា ការផ្ដួចផ្ដើមកិច្ចការឧស្សាហកម្មហាឡាល់របស់ក្រុមហ៊ុន Baray Global Management នាពេលនេះ គឺបន្ទាប់ពីបានទទួលនូវអនុសាសន៍របស់       ឯកឧត្តម ឧកញ៉ា ដាតុបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មការត្រួតពិនិត្យផលិតផលហាគាល់កម្ពុជា និងជាស្ថាបនិកក្នុងកិច្ចការហាឡាល់ដែលបានគោរពសុំគោលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីចុងឆ្នាំ 2008 ដើម្បីបង្កើត       ស្ថាប័នហាឡាល់ និងត្រូវបានបង្កើតឡើងនៅ ថ្ងៃទី 29 ខែកក្កដាឆ្នាំ 2016 ដែលមាន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាប្រធាន និងមានសមាជិក មកពីបណ្ដាក្រសួងរួមទាំងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាផង ដើម្បីទទួលបានប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ ជាចុងក្រោយ លោកនឹងប្រាជ្ញាចូលរួមគាំទ្រ ជំរុញការអភិវឌ្ឍន៍ឧស្សហកម្មហាឡាល់ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល អោយរីកលូតលាស់ នឹងប្រែក្លាយខេត្តកណ្តាលទៅជាខេត្តគំរូ ដំបូងគេតែមួយគត់ ក្នុងឧស្សាហកម្ម ហាឡាល់ នៅក្នុងប្រទេសកម្ពុជា។

លោក ហ៊ួត វណ្ណថូ ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ខេត្តកណ្ដាល បានកោតសរសើរចំពោះក្រុមហ៊ុន Baray Global Management ដែលបានមកធ្វើការបោះទីស្នាក់ការក្នុងសួនបណ្ដុំ តំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម World bridge industrial development Co,Ltd ក្នុងក្រុងតាខ្មៅ ហើយលោកក៏សូមលើកទឹកចិត្តដល់ ក្រុមហ៊ុន ធ្វើការពង្រីកខ្លួនក្នុងវិស័យនេះអោយបានកាន់តែរីកចំរើនបន្ថែមទៀត ព្រមទាំងខិតខំគៀងគរអ្នកជំនួញជាតិ និងអន្តរជាតិ ជាពិសេសបន្តក្នុងការចូលរួមធ្វើនូវវេទិការនេះឡើងបន្តបន្ទាប់ទៀត ក្នុងន័យជំរុញ និងជ្រួមជ្រែង មិនថាផ្នែកផលិត ខ្សែសង្វាក់ផលិតកម្ម ការស្វែងរកដៃគូរវិនិយោគិន ការកែច្នៃផលិតផលផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបង្កើតឳកាសទីផ្សារ សម្រាប់ការនំាចេញដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ដល់ប្រទេសជាតិ និងខេត្តកណ្តាល អោយស្របតាមចក្ខុវិស័យ ប្រែក្លាយប្រទេសខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងឆ្ពោះទៅសម្រេចជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមហ៊ុន Baray Global Management បានធ្វើការចុះ អនុស្សរណៈយោគយល់ ជាមួយនឹងអង្គភាពសារព័ត៌មានមូស្លីម ក្នុងគោលបំណងសហការណ៍ និងផ្សព្វផ្សាយវិស័យហាឡាល់នេះ អោយបានកាន់តែទូលំទូលាយបន្ថែមទៀត និងក្រុមហ៊ុន……លើការនាំចេញផលិតផលទៅទីផ្សារអន្តរជាតិ។

camm

Recent Posts

សោកនាដកម្មនៅប៉ាគីស្ថាន៖ សិស្សយ៉ាងតិច ២៧នាក់ និងគ្រូម្នាក់ស្លាប់ បន្ទាប់ពីដំបូលសាលារៀនបាក់សង្កត់

យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)

5 days ago

កម្ពុជា-អ៊ីស្រាអែល ឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ ដើម្បីទាញយកកាលានុវត្តភាពថ្មីៗ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Isaac Herzog ប្រធានាធិបតី អ៊ីស្រាអែល ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល…

5 days ago

ម៉ាឡេស៊ីបិទសាលារៀននៅតំបន់មួយចំនួន ដោយសារផ្សែងអ័ព្ទពីឥណ្ឌូណេស៊ី ខណៈឥណ្ឌូណេស៊ីប្តេជ្ញាចាត់វិធានការ

នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ម៉ាឡេស៊ីបានសម្រេចបិទសាលារៀននៅរដ្ឋចំនួន៤ រួមមាន ចូហ័រ ម៉ាឡាកា នេហ្គឺរីសេមប៊ីឡាន និងសេឡាងហ្គ័រ ព្រមទាំងគូឡាឡាំពួរ ពូត្រាចាយ៉ា និងស្រុករ៉ុមពីន ដោយសារផ្សែងអ័ព្ទបង្កឱ្យគុណភាពខ្យល់ធ្លាក់ចុះដល់កម្រិតមិនល្អចំពោះសុខភាព។ (more…)

2 weeks ago

ម៉ាឡេស៊ីទទួលភ្ញៀវទេសចរបរទេសជិត ២៩ លាននាក់ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ បន្តឈរលើគេនៅអាស៊ាន

ប្រទេសម៉ាឡេស៊ីបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ២៨,៨ លាននាក់ ក្នុងរយៈពេលពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ កើនឡើង ១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះបានធ្វើឱ្យម៉ាឡេស៊ីបន្តឈរនៅលំដាប់កំពូលក្នុងតំបន់អាស៊ីអាគ្នេយ៍ ខាងចំនួនភ្ញៀវទេសចរអន្តរជាតិ។ (more…)

2 weeks ago

🔴Breaking News អាកាសយានដ្ឋានអន្តរជាតិ King Khalid នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បាបានជូនដំណឹងដល់អ្នកដំណើរ អំពីការប្រែប្រួលជើងហោះ ដោយសារស្ថានការណ៍ការវិវត្តន៍នៃស្ថានការណ៍ក្នុងតំបន់

អាកាសយានដ្ឋានអន្តរជាតិ King Khalid បានជូនដំណឹងថា ជើងហោះហើរមួយចំនួនអាចមានការយឺតយ៉ាវ ផ្លាស់ប្តូរកាលវិភាគ ឬត្រូវលុបចោល ដោយសារការវិវត្តន៍នៃស្ថានការណ៍ក្នុងតំបន់ និងការរឹតបន្តឹងលើដែនអាកាស។ (more…)

2 weeks ago

សម្តេចធិបតី អញ្ជើញជាអធិបតីពិធីបើក “មហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន” លើកទី២៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបើក “មហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន” លើកទី២៥ (VECONAC) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ៖ «ជាង៤ទសវត្សនៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន៖ រួមគ្នាកសាងមិត្តភាព…

2 weeks ago