ថ្ងៃទី 22 ខែមករា ឆ្នាំ 2025 នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន Baray Global Management បានរៀបចំវេទិកាធុរកិច្ចក្រោមប្រធានបទ “ឱកាស និងការត្រៀមខ្លួនសម្រាប់ទីផ្សារហាឡាល់សាកល” ក្រោមអធិបតីយភាព លោក ហ៊ួត វណ្ណថូ ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ខេត្តកណ្ដាល និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ប្រធានក្រុមហ៊ុន ម្ចាស់សហគ្រិន ម្ចាស់អាជីវកម្ម ដែលជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោក ពេជ្រ មុនី្ន នាយយកគ្រប់គ្រង Baray Group បានលើកឡើងថា វេទិការនេះ មានគោលបំណងក្នុងការជួយជំរុញឧស្សាហកម្ម ហាឡាល់ កើតឡើងនៅកម្ពុជា ដើម្បីជាប្រយោជន៍ដល់ អ្នកផលិត និងអ្នកកែច្នៃផលិតផលក្នុងស្រុក ឆ្ពោះទៅរកទីផ្សារអន្តរជាតិ ខណៈបរិបទទីផ្សារ ហាឡាល់ពិភពលោកកំពុងមានកណើន។ លោកបានបន្ថែមថា តាមរយៈ ការស្រង់ទិន្នន័យរបស់ Islamic chamber research and information center (ICRIC) និង cognitive market research ក្នុងឆ្នាំ២០២៤ បានបង្ហាញថា វិស័យហាឡាល់ លើម្ហូបអាហារ របស់របរប្រើប្រាស់ប្រចាំថ្ងៃ ថ្នាំពេទ្យ ផលិតផលថែរក្សាសម្រស់ សេវាហិរញ្ញវត្ថុមូស្លីម និងទេសចរណ៍ហាឡាល់ មានតម្រូវការខ្ទង់ពាន់ ពាន់លានដុល្លា ដូច្នេះហើយ ទើប Baray មើលឃើញថា ទីផ្សារហាឡាល់ ពិតជាមាន សក្តនុពល ហើយគួរបើកផ្លូវ ទៅយកចំណែកទីផ្សារដ៏ធំសម្បើមមួយនេះ ជាមួយបណ្ដាប្រទេសអ្នកផ្គត់ផ្គង់ដែលមានស្រាប់។ លោកក៏បានបញ្ជាក់ដែរថា ការផ្ដួចផ្ដើមកិច្ចការឧស្សាហកម្មហាឡាល់របស់ក្រុមហ៊ុន Baray Global Management នាពេលនេះ គឺបន្ទាប់ពីបានទទួលនូវអនុសាសន៍របស់ ឯកឧត្តម ឧកញ៉ា ដាតុបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មការត្រួតពិនិត្យផលិតផលហាគាល់កម្ពុជា និងជាស្ថាបនិកក្នុងកិច្ចការហាឡាល់ដែលបានគោរពសុំគោលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីចុងឆ្នាំ 2008 ដើម្បីបង្កើត ស្ថាប័នហាឡាល់ និងត្រូវបានបង្កើតឡើងនៅ ថ្ងៃទី 29 ខែកក្កដាឆ្នាំ 2016 ដែលមាន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាប្រធាន និងមានសមាជិក មកពីបណ្ដាក្រសួងរួមទាំងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាផង ដើម្បីទទួលបានប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ ជាចុងក្រោយ លោកនឹងប្រាជ្ញាចូលរួមគាំទ្រ ជំរុញការអភិវឌ្ឍន៍ឧស្សហកម្មហាឡាល់ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល អោយរីកលូតលាស់ នឹងប្រែក្លាយខេត្តកណ្តាលទៅជាខេត្តគំរូ ដំបូងគេតែមួយគត់ ក្នុងឧស្សាហកម្ម ហាឡាល់ នៅក្នុងប្រទេសកម្ពុជា។
លោក ហ៊ួត វណ្ណថូ ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ខេត្តកណ្ដាល បានកោតសរសើរចំពោះក្រុមហ៊ុន Baray Global Management ដែលបានមកធ្វើការបោះទីស្នាក់ការក្នុងសួនបណ្ដុំ តំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម World bridge industrial development Co,Ltd ក្នុងក្រុងតាខ្មៅ ហើយលោកក៏សូមលើកទឹកចិត្តដល់ ក្រុមហ៊ុន ធ្វើការពង្រីកខ្លួនក្នុងវិស័យនេះអោយបានកាន់តែរីកចំរើនបន្ថែមទៀត ព្រមទាំងខិតខំគៀងគរអ្នកជំនួញជាតិ និងអន្តរជាតិ ជាពិសេសបន្តក្នុងការចូលរួមធ្វើនូវវេទិការនេះឡើងបន្តបន្ទាប់ទៀត ក្នុងន័យជំរុញ និងជ្រួមជ្រែង មិនថាផ្នែកផលិត ខ្សែសង្វាក់ផលិតកម្ម ការស្វែងរកដៃគូរវិនិយោគិន ការកែច្នៃផលិតផលផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបង្កើតឳកាសទីផ្សារ សម្រាប់ការនំាចេញដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ដល់ប្រទេសជាតិ និងខេត្តកណ្តាល អោយស្របតាមចក្ខុវិស័យ ប្រែក្លាយប្រទេសខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងឆ្ពោះទៅសម្រេចជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមហ៊ុន Baray Global Management បានធ្វើការចុះ អនុស្សរណៈយោគយល់ ជាមួយនឹងអង្គភាពសារព័ត៌មានមូស្លីម ក្នុងគោលបំណងសហការណ៍ និងផ្សព្វផ្សាយវិស័យហាឡាល់នេះ អោយបានកាន់តែទូលំទូលាយបន្ថែមទៀត និងក្រុមហ៊ុន……លើការនាំចេញផលិតផលទៅទីផ្សារអន្តរជាតិ។
(ឥស្លាម៉ាបាដ)៖ នាថ្ងៃអង្គារទី២៤ ខែមីនានេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Mohamad Shehbaz Sharif បានប្រកាសថា ប្រទេសរបស់លោកមានឆន្ទៈពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន…
Phnom Penh: During the holy month of Ramadan 2026, a U.S.-based Zakat Foundation has continued…
ភ្នំពេញ៖ក្នុងឱកាសខែបរិសុទ្ធរ៉ាម៉ាឌន ឆ្នាំ២០២៦ អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក បានបន្ត ផ្តល់ការគាំទ្រហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋមូស្លិមនៅកម្ពុជា តាមរយៈគម្រោងផ្តល់អាហារ ស្រាយបួស (more…)
នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ…
នៅរសៀលថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតី និងលោក អះម៉ាត់យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១ នៃគណៈដឹកនាំជាន់ (more…)
ពិធីអ៊ិជទីម៉ាក ជួបជុំសាសនិកឥស្លាមដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក ស្ថិតនៅវិហារឥស្លាម ភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋសាសនិកឥស្លាមចូលរួមចំនួន ៩,៤២៩នាក់ មកពីទូទាំង ២៥រាជធានី ខេត្ត ក្រុង និងសាសនិកឥស្លាមបរទេស ចំនួន៤៨នាក់…