ក្រុមហ៊ុនកម្ពុជាចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុននៅប្រទេសអារ៉ាប់ ចិន និងកូរ៉េ ដើម្បីពង្រីកទីផ្សារនាំចេញផលិតផលកសិកម្ម និងបង្កើតតំបន់ទេសចរណ៍ មជ្ឈមណ្ឌលកំសាន្តតាមឆ្នេរ កោះនៅក្នុងស្រុក

ក្រុមហ៊ុនកម្ពុជាចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុននៅប្រទេសអារ៉ាប់ ចិន និងកូរ៉េ ដើម្បីពង្រីកទីផ្សារនាំចេញផលិតផលកសិកម្ម និងបង្កើតតំបន់ទេសចរណ៍ មជ្ឈមណ្ឌលកំសាន្តតាមឆ្នេរ កោះនៅក្នុងស្រុក

Spread the love
Digiqole Ad

ក្រុមហ៊ុនកម្ពុជា ដែលមានក្រុមហ៊ុន រីហ្សីវៀ បេន (ខេមបូឌា) ខនស្ត្រាក់សិន ឯ.ក បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុននៃប្រទេសអារ៉ាប់ ចិន និងកូរ៉េ ដើម្បីពង្រីកទីផ្សារនាំចេញផលិតផលកសិកម្ម និងបង្កើតតំបន់ទេសចរណ៍ មជ្ឈមណ្ឌលកំសាន្ត នៅតាមបណ្តាខេត្តឆ្នេរសមុទ្រក្នុងប្រទេសកម្ពុជា។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានរៀបចំធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ដែលស្ថិតនៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច តាមបណ្តោយមហាវិថីអូស៊ីអាយស៊ី កែងផ្លូវអូរវែង ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម វ៉ាន់ ម៉ាត់ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមជាមួយឯកឧត្តម លោកឧកញ៉ា មកពីស្ថាប័នសភាពាណិជ្ជកម្មខេត្តកំពង់ចាម និងក្រុមហ៊ុនវិនិយោគជាច្រើនរូបផងដែរ។

នៅក្នុងពិធីនេះ មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ៣សំខាន់ៗ រួមមាន៖

១- គម្រោងសហការពង្រីកទីផ្សារនាំផលិតផលកសិកម្មទៅលក់នៅប្រទេសអារ៉ាប់អេហ្ស៊ីប និងប្រទេសហ្សកដានី រវាងភាគីកម្ពុជា គឺក្រុមហ៊ុន រីហ្សីវៀ បេន (ខេមបូឌា) ខនស្ត្រាក់សិន ឯ.ក តំណាងដោយលោកឧកញ៉ា ហួត ឈឿន ប្រធានក្រុមហ៊ុន រីហ្សីវៀ បេន (ខេមបូឌា) ខនស្ត្រាក់សិន ឯ.ក និងជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម ជាមួយនិងភាគីអារ៉ាប់អេហ្ស៊ីប និងហ្សកដានី តំណាងដោយលោក Khaled Fadl (ខាលីដ ហ្វាដល) អគ្គនាយកនៃក្រុមហ៊ុន SEVEN DAYS For Export and Import Cairo-EGYPT ។

២- គម្រោងសហការវិនិយោគអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ និងមជ្ឈមណ្ឌលកំសាន្ត នៅតាមបណ្តាឆ្នេរ កោះ ដែលស្ថិតនៅក្នុងខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុ ធ្វើឡើងរវាងភាគីកម្ពុជា គឺក្រុមហ៊ុន រីហ្សីវៀ បេន (ខេមបូឌា) ខនស្ត្រាក់សិន ឯ.ក តំណាងដោយលោក SARY MAEURSOTY (សារី មើរស៊ូទី) អគ្គនាយកក្រុមហ៊ុន, លោកឧកញ៉ា លី ឃុន ប្រធានសមគម កម្ពុជា-ចិន ទាក់ទាញអ្នកវិនិយោគ និងជាទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុន រីហ្សីវៀ បេន (ខេមបូឌា) ខនស្ត្រាក់សិន ឯ.ក ជាមួយនិងភាគីចិន តំណាងដោយលោក Li Bojing តំណាងអោយក្រុមហ៊ុន Hunan Gangtai Cultural Tourism Industry Management CO., LTD ដែលជាក្រុមហ៊ុនទេសចរណ៍នៅសាធារណរដ្ឋប្រជាមានិតចិន។

និង៣- គម្រោងសហការវិនិយោគ អភិវឌ្ឍន៍ លើវិស័យថាមពលកកើតឡើងវិញ (Solar) រវាងភាគីកម្ពុជា គឺក្រុមហ៊ុន រីហ្សីវៀ បេន (ខេមបូឌា) ខនស្ត្រាក់សិន ឯ.ក តំណាងដោយលោក SARY MAEURSOTY (សារី មើរស៊ូទី) អគ្គនាយកក្រុមហ៊ុន, លោក ឧកញ៉ា លី ឃុន ជាប្រធានសមគម កម្ពុជា-ចិន ទាក់ទាញអ្នកវិនិយោគ និងជាទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុន រីហ្សីវៀ បេន (ខេមបូឌា) ខនស្ត្រាក់សិន ឯ.ក ជាមួយនិងភាគីចិន តំណាងដោយលោក Li Bingliang តំណាងអោយក្រុមហ៊ុន Hunan Red Solar New Energy Science and Technology Co., LTD នៅសាធារណរដ្ឋប្រជាមានិតចិន។

Digiqole Ad

Related post