ព័ត៌មានជាតិ

ក្រុមហាជ្ជីកម្ពុជាចំនួន៥០រូប បានបន្តវិលត្រឡប់មកកម្ពុជាដោយសុវត្ថិភាព ជាមួយនឹងការទទួលស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំខ្មែរឥស្លាម

Spread the love
ក្រុមហាជ្ជីកម្ពុជាចំនួន ៥០រូប នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានបន្តវិលត្រឡប់មកដល់កម្ពុជាដោយសុវត្ថិភាព ជាមួយនឹងវត្តមានកិត្តិយសទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភាកម្ពុជា។ ការវិលត្រឡប់របស់ក្រុមអ្នកធ្វើហាជ្ជីនាពេលនេះ នៅបន្ទាប់ពីបានធ្វើហាជ្ជីនៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាកាតព្វកិច្ចមួយដ៏សំខាន់នៅក្នុងសាសនា ប្រកបដោយជោគជ័យ។

ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍នាឱកាសនោះថា “សូមអបអរសាទរ គណៈប្រតិភូទៅធ្វើបុណ្យហាជ្ជី និងត្រឡប់មកវិញដោយជោគជ័យ”។
គួរជម្រាបថា សម្រាប់ឆ្នាំ២០២៤ សាសនិកឥស្លាមនៅក្នុងប្រទេសកម្ពុជា មានចំនួន ៩១១រូប ដែលមានឱកាសបានទៅបំពេញកាតព្វកិច្ចហាជ្ជី នៅប្រទេសអារ៉ាប៊ីសាអូឌីត៕
camm

Recent Posts

🇫🇷 បារាំងហាមកុមារអាយុក្រោម ១៥ឆ្នាំ ប្រើបណ្ដាញសង្គម

រដ្ឋសភាបារាំងបានអនុម័តច្បាប់ថ្មី ដោយហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំ មិនឱ្យបង្កើត ឬប្រើប្រាស់គណនីបណ្ដាញសង្គម ចាប់ពីថ្ងៃទី១ ខែកញ្ញា ខាងមុខ។ (more…)

23 hours ago

សារធាតុគីមីផ្សំ និងសារធាតុញៀន សរុបប្រមានជាង ៥តោន ត្រូវបានដុតបំផ្លាញចោល ក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងទឹកដីខេត្តកណ្ដាល

ខេត្តកណ្ដាល : ថ្ងៃអង្គារទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦…

3 days ago

🇺🇸 អភិបាលក្រុងញូវយ៉កពិចារណាលទ្ធភាពចាប់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បើមកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ

អភិបាលក្រុងញូវយ៉ក លោក Zohran Mamdani បានឱ្យដឹងថា លោកកំពុងពិភាក្សាជាមួយនាយកដ្ឋានច្បាប់របស់ទីក្រុង ដើម្បីពិនិត្យមើលថា តើអាជ្ញាធរទីក្រុងមានសិទ្ធិបញ្ជាឱ្យចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែរឬទេ ប្រសិនបើលោកធ្វើដំណើរមកទីក្រុងញូវយ៉ក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UN…

4 days ago

សម្តេចធិបតី៖ «សូមស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង»

«សហគ្រាសធុនតូច និងមធ្យម (SME) គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណេីនសេដ្ឋកិច្ចជាតិ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ ក៏បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ដើម្បីជំរុញ និងលើកស្ទួយការអភិវឌ្ឍន៍វិស័យ SME ហើយរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវវិធានបន្ថែមជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ត…

4 days ago

🇸🇦 អារ៉ាប៊ីសាអូឌីត ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសគុយវ៉ែត បារ៉ែន និងហ្ស៊កដានី

ប្រទេសអារ៉ាប៊ីសាអូឌីត បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើប្រទេសគុយវ៉ែត បារ៉ែន និងហ្ស៊កដានី ដោយចាត់ទុកថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គឺជាទង្វើដែលមិនអាចទទួលយកបាន។ (more…)

4 days ago

🇲🇾 ម៉ាឡេស៊ីនឹងបណ្តេញជនជាតិអ៊ីស្រាអែលចេញពីប្រទេស ប្រសិនបើរកឃើញថាបានចូលមកក្នុងប្រទេសរបស់ខ្លួន

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាតុសេរី អាន់វ៉ារ អ៊ីប្រាហ៊ីម បានបញ្ជាក់ថា ម៉ាឡេស៊ីនឹងមិនបន្ធូរបន្ថយគោលនយោបាយរបស់ខ្លួនឡើយ ហើយនឹងបណ្តេញជនជាតិអ៊ីស្រាអែលចេញពីប្រទេសភ្លាមៗ ប្រសិនបើរកឃើញថាពួកគេបានចូលមកក្នុងប្រទេស។ (more…)

4 days ago