• September 16, 2024
 ក្រុមហាជ្ជីកម្ពុជាចំនួន៥០រូប បានបន្តវិលត្រឡប់មកកម្ពុជាដោយសុវត្ថិភាព ជាមួយនឹងការទទួលស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំខ្មែរឥស្លាម

ក្រុមហាជ្ជីកម្ពុជាចំនួន៥០រូប បានបន្តវិលត្រឡប់មកកម្ពុជាដោយសុវត្ថិភាព ជាមួយនឹងការទទួលស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំខ្មែរឥស្លាម

Spread the love
Digiqole Ad
ក្រុមហាជ្ជីកម្ពុជាចំនួន ៥០រូប នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានបន្តវិលត្រឡប់មកដល់កម្ពុជាដោយសុវត្ថិភាព ជាមួយនឹងវត្តមានកិត្តិយសទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភាកម្ពុជា។ ការវិលត្រឡប់របស់ក្រុមអ្នកធ្វើហាជ្ជីនាពេលនេះ នៅបន្ទាប់ពីបានធ្វើហាជ្ជីនៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាកាតព្វកិច្ចមួយដ៏សំខាន់នៅក្នុងសាសនា ប្រកបដោយជោគជ័យ។

ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍នាឱកាសនោះថា “សូមអបអរសាទរ គណៈប្រតិភូទៅធ្វើបុណ្យហាជ្ជី និងត្រឡប់មកវិញដោយជោគជ័យ”។
គួរជម្រាបថា សម្រាប់ឆ្នាំ២០២៤ សាសនិកឥស្លាមនៅក្នុងប្រទេសកម្ពុជា មានចំនួន ៩១១រូប ដែលមានឱកាសបានទៅបំពេញកាតព្វកិច្ចហាជ្ជី នៅប្រទេសអារ៉ាប៊ីសាអូឌីត៕
Digiqole Ad

Related post