ក្រុមប្រឹក្សាសន្តិសុខ UN នឹងបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃចន្ទនេះ ស្តីពីការវាយប្រហាររបស់អាមេរិកលើវ៉េណេស៊ុយអេឡា
សារព័ត៌មាន Arab News បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំនៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro នៅទីក្រុងការ៉ាកាស។ នេះត្រូវបានប្រកាសដោយប្រធានក្រុមប្រឹក្សាសូម៉ាលី តែប្រភពការទូតមួយចំនួនបាននិយាយថា កិច្ចប្រជុំបន្ទាន់ ដែលគ្រោងធ្វើឡើងនៅម៉ោង ១០:០០ ព្រឹក ត្រូវបានស្នើសុំដោយប្រទេសវ៉េណេស៊ុយអេឡា និងបញ្ជូនបន្តដោយប្រទេសកូឡុំប៊ី ។






