ការតវ៉ាថ្មីនេះបានកើតឡើងនៅប៉ុន្មានម៉ោង បន្ទាប់ពីមន្ត្រីសាកលវិទ្យាល័យ Columbia បានលុបចោលថ្នាក់រៀនរបស់ពួកគេ ដើម្បីកាត់បន្ថយភាពតានតឹង ហើយបានសម្រេចចិត្តបិទពួកគេស្ទើរតែទាំងស្រុង។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារសារព័ត៌មាន IRNA នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Columbia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយភាពតានតឹង និងផ្តល់ឱ្យយើងទាំងអស់គ្នានូវឱកាសដើម្បីពិចារណាជំហានបន្ទាប់។
និស្សិតជាច្រើននាក់ដែលពាក់ព័ន្ធនឹងការតវ៉ាកាលពីសប្តាហ៍មុនត្រូវបានផ្អាកពីសាកលវិទ្យាល័យ និងស្ថាប័នពាក់ព័ន្ធរបស់ខ្លួនគឺមហាវិទ្យាល័យ Barnard ។ ក្នុងចំណោមក្រុមនិស្សិតទាំងនោះក៏មាន Isra Hirsi ដែលជាកូនស្រីរបស់លោកស្រី Ilhan Omar ដែលជាអ្នកប្រជាធិបតេយ្យនៅក្នុងសភាតំណាងសហរដ្ឋអាមេរិក។ នេះបើតាម Al Jazeera បានរាយការណ៍កាលពីថ្ងៃសុក្រ។
Columbia ជាសាកលវិទ្យាល័យដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក បានលេចចេញជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពនិស្សិត ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សាជាងប្រាំមួយខែ ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរហូតដល់ជាង ៣៤,០០០នាក់ ក្នុងនោះ ២/៣ គឺជាស្ត្រី និងកុមារ។
បាតុកម្មបានធ្វើឡើងនៅក្នុងសាកលវិទ្យាល័យអាមេរិក រួមទាំងទីក្រុង Yale កូឡុំប៊ី និងកន្លែងផ្សេងទៀតនៅទូទាំងប្រទេស ដែលជារឿយៗក្លាយជាអំពើហិង្សា បណ្តាលអោយមានការបង្ក្រាបពីមន្ត្រីប៉ូលិស។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃច័ន្ទ ម៉ោងក្នុងស្រុកអាមេរិក កាសែត Yale Daily បានរាយការណ៍ថា នៅសាកលវិទ្យាល័យ Yale យ៉ាងហោចណាស់មនុស្ស ១៦ នាក់ រួមទាំងនិស្សិតមួយចំនួនត្រូវបានចាប់ខ្លួនដោយប៉ូលីស និងបានបិទច្រកចូលសាកលវិទ្យាល័យផងដែរ ដោយសារ ក្រុមបាតុករបានបោះជំរុំនៅមុខធនាគារ Bank Plaza អស់រយៈពេលបីថ្ងៃ ដោយទាមទារឱ្យសាកលវិទ្យាល័យ Yale មិនត្រូវគាំទ្រក្រុមហ៊ុនផលិតអាវុធយោធាសម្រាប់អ៊ីស្រាអែលនោះឡើយ។
គួរជម្រាបថា បាតុកម្មគាំទ្រប៉ាឡេស្ទីនពីសំណាក់ក្រុមនិស្សិតបានកើនឡើងនៅក្នុងសាកលវិទ្យាល័យជាច្រើនរបស់អាមេរិក ចាប់តាំងពីសង្គ្រាមនៅហ្គាហ្សា ប៉ុន្តែទោះបីយ៉ាងណា អាជ្ញាធរអាមេរិកបានចុះបង្ក្រាបជារឿយៗ ក្រោមការចោទប្រកាន់ពីបទញុះញង់ប្រឆាំងនឹងពួកយូដា។ ខណៈសហរដ្ឋអាមេរិកខ្លួនឯងតែងតែអះអាងថា ជាប្រទេសសេរីភាពនៃការបញ្ចេញមតិនៅក្នុងពិភពលោក ហើយតែងតែបន្ទោស និងដាក់ទណ្ឌកម្មប្រទេសផ្សេងលើបញ្ហានេះ៕
(ឥស្លាម៉ាបាដ)៖ នាថ្ងៃអង្គារទី២៤ ខែមីនានេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Mohamad Shehbaz Sharif បានប្រកាសថា ប្រទេសរបស់លោកមានឆន្ទៈពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន…
Phnom Penh: During the holy month of Ramadan 2026, a U.S.-based Zakat Foundation has continued…
ភ្នំពេញ៖ក្នុងឱកាសខែបរិសុទ្ធរ៉ាម៉ាឌន ឆ្នាំ២០២៦ អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក បានបន្ត ផ្តល់ការគាំទ្រហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋមូស្លិមនៅកម្ពុជា តាមរយៈគម្រោងផ្តល់អាហារ ស្រាយបួស (more…)
នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ…
នៅរសៀលថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតី និងលោក អះម៉ាត់យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១ នៃគណៈដឹកនាំជាន់ (more…)
ពិធីអ៊ិជទីម៉ាក ជួបជុំសាសនិកឥស្លាមដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក ស្ថិតនៅវិហារឥស្លាម ភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋសាសនិកឥស្លាមចូលរួមចំនួន ៩,៤២៩នាក់ មកពីទូទាំង ២៥រាជធានី ខេត្ត ក្រុង និងសាសនិកឥស្លាមបរទេស ចំនួន៤៨នាក់…