ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា

Spread the love
នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជីជាផ្លូវការផលិតផល «ទុរេនបែកអន្លូង» ជា ម៉ាកសមូហភាព (Collective Mark) ដែលជាសមិទ្ធផលដ៏សំខាន់ក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា លើកកម្ពស់តម្លៃបន្ថែម និងកសាងកេរ្តិ៍ឈ្មោះផលិតផលកសិកម្មខ្មែរឱ្យកាន់តែមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។

ការចុះបញ្ជីម៉ាកសមូហភាពនេះ នឹងរួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងទីផ្សារ បង្កើនទំនុកចិត្តអ្នកប្រើប្រាស់ និងគាំទ្រដល់ជីវភាពរបស់សហគមន៍ផលិតករ និងអាជីវករទុរេនបែកអន្លូង ក្នុងខេត្តកំពង់ចាម ជាពិសេសគឺជាយុទ្ធនាការមួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយនិរន្តរភាព បង្កើនតម្លៃបន្ថែមផលិតផលក្នុងស្រុក និងពង្រឹងវត្តមានផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ។
camm

Recent Posts

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu ជួបមេដឹកនាំ UAE ក្នុងដំណើរទស្សនកិច្ចសម្ងាត់ទៅ Abu Dhabi

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានធ្វើដំណើរទៅកាន់ទីក្រុង Abu Dhabi ដោយមិនបានប្រកាសជាមុន កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ និងបានជួបប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម Sheikh Mohamed…

12 hours ago

G7 រួមគ្នាថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូធីលើអារ៉ាប៊ីសាអូឌីត និងអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ការផ្គត់ផ្គង់អាវុធ

រដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 កាលពីថ្ងៃទី២២ ខែកញ្ញា បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមហ៊ូធីនៅប្រទេសយេម៉ែន និងការវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត។ (more…)

6 days ago

អង់គ្លេសប្រកាសផ្តល់ការគាំទ្រផ្នែកយោធាដល់អារ៉ាប៊ីសាអូឌីត តទល់ការវាយប្រហារពីក្រុមហ៊ូទី

នៅទីបំផុត ចក្រភពអង់គ្លេសបានសម្រេចផ្តល់ការគាំទ្រផ្នែកយោធាដល់អារ៉ាប៊ីសាអូឌីត ដើម្បីជួយពង្រឹងសមត្ថភាពការពារតាមផ្លូវអាកាស ប្រឈមនឹងការវាយប្រហាររបស់ក្រុមហ៊ូទីនៅយ៉េមែន។ (more…)

1 week ago

លោក ត្រាំ សង្ឃឹមថាសង្គ្រាមអាមេរិក-អ៊ីរ៉ង់ជិតឈានដល់ទីបញ្ចប់

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី១៦ ខែកញ្ញា ថា លោកសង្ឃឹមថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងខិតជិតដល់ទីបញ្ចប់ ខណៈកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីឈានទៅរកកិច្ចព្រមព្រៀងមួយ នៅតែបន្ត។ (more…)

2 weeks ago

ការិយាល័យថវិកាសភាអាមេរិក៖ សង្គ្រាមជាមួយអ៊ីរ៉ង់ចំណាយប្រមាណ ៣៨ ពាន់លានដុល្លារ

យោងតាមរបាយការណ៍របស់ការិយាល័យថវិកាសភាអាមេរិក (CBO) ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ការចំណាយរបស់សហរដ្ឋអាមេរិកលើសង្គ្រាមរយៈពេល ៦ ខែជាមួយអ៊ីរ៉ង់ បានកើនដល់ប្រមាណ ៣៨ ពាន់លានដុល្លារ។ (more…)

2 weeks ago

ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលស្តីពី «និន្នាការ និងតម្រូវការទេសចរមូស្លីម» នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «និន្នាការ និងតម្រូវការទេសចរមូស្លីម» ដើម្បីលើកកម្ពស់ការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីបង្គោល និងភាគីពាក់ព័ន្ធ ក្នុងការផ្តល់សេវាទេសចរណ៍ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរមូស្លីម។ (more…)

2 weeks ago