• January 29, 2025
 ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Emirates Airline ឯកភាពចុះ MOU ពិភាក្សាលម្អិតលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍មូស្លីម

ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Emirates Airline ឯកភាពចុះ MOU ពិភាក្សាលម្អិតលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍មូស្លីម

Spread the love
Digiqole Ad

ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Emirates Airline នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានឯកភាពចុះអនុស្សារណៈនៃការយោគយល់គ្នា ពិភាក្សាលម្អិតការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ពិសេសការលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍មូស្លីម។
ការឯកភាពនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក Mohammed Al Qassim ដែលជា Country Manager របស់ក្រុមហ៊ុន Emirates Airline និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាលទ្ធផល ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពក្នុងការចុះអនុស្សារណៈនៃការយោគយល់គ្នា និងតែងតាំង Focal person រវាងភាគីទាំងពីរ ដើម្បីពិភាក្សាលម្អិត និងស្នើសុំបង្កើនជើងហោះហើរត្រង់បន្ថែមទៀតក្រៅពីភ្នំពេញ មានសៀមរាប និងព្រះសីហនុ តួយ៉ាងស្នើសុំផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុន Emirates Airline ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការលើកម្ពស់ទេសចរណ៍មូស្លីម៕

Digiqole Ad

Related post