ក្រសួងទេចរណ៍ចេញសេចក្តីបំភ្លឺ ករណីមានការលើកឡើងថា កម្ពុជាយល់ព្រមលើគំនិតផ្តួចផ្តើម “Six countries, One Destination” ពីប្រទេសថៃ
ក្រសួងទេចរណ៍ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺ ករណីមានការលើកឡើងថា កម្ពុជាយល់ព្រមលើគំនិតផ្តួចផ្តើម “Six countries, One Destination” ពីប្រទេសថៃ។ យោងតាមសេចក្តីបំភ្លឺរបស់ក្រសួង បានលើកឡើងថា ក្រសួងទេចរណ៍ សូមជម្រាបជូនសាធារណជន និងសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ មានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយអំពីជំហរគាំទ្ររបស់ កម្ពុជាលើគំនិតផ្តួចផ្តើម “Six countries, One Destination” ដែលបានលើកឡើងដោយប្រទេសថៃ ក្នុងឱកាសដែល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសំដែងការគួរសម និងពិភាក្សា ការងារជាមួយឯកឧត្តម Dusit MANAPAN ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងគណៈប្រតិភូ កាលពី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។